ព័ត៌មានទាន់ហេតុការណ៍៖

បារាំង កាន់តែអាក្រក់ហើយ ស្លាប់ ៨៣៣នាក់ ក្នុងមួយថ្ងៃ

ចែករំលែក៖

ប្រទេបារាំង៖ សារព័ត៌មានបារាំង france 24 នៅថ្ងៃទី៧ ខែមេសាបានផ្សាយថា ៖ក្នុងរយៈពេល២៤ម៉ោង បារាំងមានករណីស្លាប់ ៨៣៣នាក់ ដោយសារជំងឺ COVID-19 ។ នេះជាការបាត់បង់ជីវិតដ៏ច្រើនបំផុត តាំងតែពីពេលដែលជំងឺរាតត្បាតនេះ ចាប់ផ្តើមវាយលុកនៅប្រទេសបារាំង ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងលោក Olivier Véran បានបញ្ជាក់ថា «យើងមិនទាន់ឈានដល់ទីបញ្ចប់ការឆ្លងរាតត្បាតនៃជំងឺនេះទេ» ។ លោក Olivier Véran បានបន្តទៀតថា៖ តួលេខអ្នកស្លាប់ថ្មី ធ្វើឲ្យចំនួនអ្នកឆ្លងស្លាប់សរុបកើនឡើង៨៩១១នាក់។
គិតត្រឹមថ្ងៃទី៧ខែមេសា នៅទូទាំងប្រទេសបារាំងមានអ្នកឆ្លងសរុបចំនួន ៧៤៣៩០នាក់ ក្នុងនោះបាត់បង់ជីវិត ៨៩១១ នាក់ និង១៧ ២៥០នាក់បានជាសះស្បើយផងដែរ ។ បច្ចុប្បន្នបារាំង ស្ថិតនៅក្នុងលំដាប់ទី៦ លើពិភពលោក ពីចំនួនពលរដ្ឋឆ្លងកូវីដ-១៩ និងឈរលំដាប់ទី៤ពីចំនួនអ្នកស្លាប់។
នៅក្នុងប្រទេសតំបន់អឺរ៉ុប អេស្ប៉ាញមានច្រើនជាងគេ ដោយមានអ្នកឆ្លងសរុបដល់ទៅជាង១៣៦ពាន់នាក់ ស្លាប់ ជាង១៣ពាន់នាក់ និងជាងសះស្បើយជាង៤ម៉ឺននាក់។ ទីពីរគឺអ៊ីតាលី មានអ្នកឆ្លង១៣២ពាន់នាក់ ស្លាប់ជាង១៦ពាន់នាក់និងជាសះស្បើយ ជាង២២ពាន់នាក់។ អាល្លឺម៉ង់មានអ្នកឆ្លង ជាង១សែននាក់ ប៉ុន្តែចំនួនអ្នកស្លាប់នៅអាល្លឺម៉ង់ តែតិចជាង មានតែជាង ១៨០០នាក់ប៉ុណ្ណោះ។ ដោយឡែកបារាំងវិញមានអ្នកឆ្លងតែជាង៧ម៉ឺននាក់តែ ស្លាប់ជិត ៩០០០នាក់ហើយ៕ដោយ៖ធីរីណា

 


ចែករំលែក៖