ព័ត៌មានទាន់ហេតុការណ៍៖

FACEBOOK ដាក់​ឲ្យ​ដំណើរ​ការ​នូវ​មជ្ឈមណ្ឌល​ព័ត៌​មាន ​​​កូវីដ-១៩ នៅ​កម្ពុជា ដើម្បី​ផ្តល់ជូន​​​ពល​រដ្ឋ​នូវ​​ព័ត៌​មាន​សំខាន់ៗ​អំពី​​​ការ​រាត​ត្បាត​ជា​សកល​របស់​វីរុស​នេះ

ចែករំលែក៖

ភ្នំ​ពេញ ថ្ងៃ​ទី​៦ ខែមេសា៖​ ក្រុមហ៊ុន Facebook បានប្រកាស​នៅ​ថ្ងៃ​​នេះថា មជ្ឈមណ្ឌល​ព័ត៌​មាន​​វី​រុស​កូរ៉ូ​ណា ឬកូវីដ-១៩ (Coronavirus (COVID-19) Information Center) បច្ចុប្បន្ន​​កំពុង​តែ​​ដាក់​ឲ្យ​ដំណើរ​ការ ​​ជា​ភា​សារ​ខ្មែរ ក្នុង​គោល​បំណង​​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មានសំខាន់ៗសម្រាប់ប្រជាពលរដ្ឋកម្ពុជា​ ក្នុងការ​ស្វែង​រក​ព័ត៌មាន​ថ្មី​ៗ ​អាច​​ជឿ​ទុក​ចិត្ត​បាន ក៏ដូច​ជា​​ការ​ណែនាំ​ផ្សេង​ៗពី​​អាជ្ញា​ធរ​សុខាភិបាល​ ​ដែលពួក​​គាត់អាច​​​​អនុ​វត្ត​តាម ​ដើម្បី​អាចរក្សា​​សុខ​ភាព​​ល្អ និង​ជួយគាំទ្រ​ដល់​ក្រុម​គ្រួសារ និង​សហ​​គមន៍​របស់​ពួក​គាត់​។

មជ្ឈមណ្ឌល​ព័ត៌​មាន​​កូវីដ-១៩ ដែល​ស្ថិតនៅ​ខាងលើNews Feed ប្រមូលផ្តុំទៅ​ដោយ   ​ព័ត៌​មាន​ថ្មី​ៗ​អំពី​វីរុសកូវីដ-១៩ និងការ​​ណែនាំផ្សេង​ៗ​ពី​​អាជ្ញា​ធរ​​សុខា​ភិបាល​ជាតិ និង ​ អន្តរជាតិ ​​។ មាតិ​ការ​ព័ត៌​មាន​ទាំងនោះអាច​រក​បានជាង ៤០​​ភាសាផ្សេងៗគ្នា ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់អ្នកប្រើប្រាស់នៅប្រទេសផ្សេងៗ​។

ផ្នែក​ខាង​​លើ​នៃ​មជ្ឈ​មណ្ឌល​នេះរួមមាន​ មាន​​ព័ត៌​មាន​​​ថ្មី​ៗ​ប្រចាំ​ថ្ងៃ​អំពី​ស្ថិតិ​សំខាន់​ៗ និង​ព័ត៌​មានសំខាន់ៗ​ទូ​ទាំង​ពិភព​លោក និង​ទូ​ទាំង​តំបន់​។

មជ្ឈមណ្ឌលនេះ ក៏​​នឹង​​​​ប្រមូល​ផ្តុំ​ទៅ​ដោយ​ការ​ណែនាំ​ដ៏ល្អ​​ទៅលើ​ការ​កំណត់​គម្លាត​ក្នុង​សង្គម វិធី​ការ​ពារ និង​ការ​ណែ​នាំ​​ ដែល​ត្រូវ​ធ្វើ​ផងដែរ នៅ​ពេល​ដែលអ្នក​មាន​​អារ​ម្មណ៍​មិនស្រួល​ខ្លួន​។

អ្នក​ប្រើប្រាស់​ អាច​ជ្រើស​រើស​ធ្វើការ​តាម​​ដាន​មជ្ឈមណ្ឌល​នេះ ដើម្បី​ទទួល​បាន​​នូវ​ព័ត៌​មាន​ថ្មី​ៗ​ពី​អាជ្ញា​ធរ​សុខា​ភិបាល នៅលើ News Feed របស់​ខ្លួន​។ ​

លោក Mark Zuckerberg ស្ថាប​និក និង​ជា​នា​យក​ប្រតិបត្តិ​​ក្រុមហ៊ុន Facebook មាន​ប្រសាសន៍​ថា៖ «ចំណុចជា​​អា​ទិភាព​ និង​ការ​​យក​ចិត្ត​ទុក​ដាក់​​​​ជា​ចម្បង​សម្រាប់​យើង គឺ​​ការ​ធានាឲបាន​ថា អ្នកប្រើប្រាស់ ​មាន​​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ទទួលបានព័ត៌​មាន​ ពី​ប្រភព​សុខា​ភិបាល​ដែល​​អាច​ទុក​ចិត្ត​បាន​»​។

លោក Zuckerberg បាន​បន្ថែម​ទៀត​ថា៖ «ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការណ៍​ជា​មួយ​នឹង​ដៃគូ​សុខា​ភិបាល ​ជាច្រើន​ របស់​យើង ក្រុមហ៊ុន​បាន​បង្កើត​​ឡើង​នូវ​មជ្ឈមណ្ឌល​ព័ត៌​មាន​វីរុស​កូរ៉ូ​ណា​មួយ​ដែល​​នឹង​​បង្ហាញ​​នៅ​លើ​គណ​នី Facebook របស់​អ្នកប្រើប្រាស់គ្រប់​គ្នា​។ យើង​នឹង​ចាប់​ផ្តើម​ដាក់​ឲ្យដំណើរ​ការ​នូវ​កម្មវិធីនេះ​នៅ​សហ​អាមេរិក​​ និង​អឺ​រ៉ុប ក្នុង​រយៈ​ ពេល​២៤​ម៉ោង​ទៀត ហើយនិងពង្រីកទៅ​​កន្លែង​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ពេល​ខាងមុខ​។ គោល​ដៅ​របស់ក្រុមហ៊ុន គឺ​ការដាក់​ផ្តល់ជួនព័ត៌​មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ពីអង្គភាព​នានា ដូច​ជា​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំ​ងឺឆ្លង និង​អង្គ​​ការ​សុខភាព​ពិភពលោក ដល់​ប្រើប្រាស់​សេវា​របស់​យើងគ្រប់គ្នា»៕

 

 

 

 

ចំណង​ជើង​ក្រោម​រូបភាព: រូប​ថត​​ដែល​បង្ហាញ​ពី​មជ្ឈមណ្ឌលព័ត៌​មានកូវីដ-១៩ នៅ​លើ​អេក្រក់​ទូរ​ស័ព្ទ​។

 


ចែករំលែក៖