ប្រទេសអុីរ៉ង់៖ កន្លងមកប្រធានាធិបតីអាមេរិក ស្នើកូរ៉េខាងត្បូង ផ្តល់ជំនួយជាបរិក្ខារពេទ្យ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង មិនហ៊ានសម្រេចឡើយ ទល់តែក្រសួងសុខាភិបាលទើប អាចសម្រេចបាន។ ប៉ុន្តែនៅពេលនេះកូរ៉េខាងត្បូងជួយបរិក្ខារវេជ្ជសាស្ត្រ តម្លៃ២លានដុល្លារដល់អ៊ីរ៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។
សារព័ត៌មានអ៊ីរ៉ង់ MEHR នៅថ្ងៃទី៧ ខែមេសា បានផ្សាយថា៖ ស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅអ៊ីរ៉ង់ បានប្រកាសថា កូរ៉េខាងត្បូងនឹងបញ្ជូនបរិក្ខារវេជ្ជសាស្ត្រ គិតជាប្រាក់មានតម្លៃសរុបប្រហែល២លានដុល្លារ ឲ្យដល់ប្រទេសអ៊ីរ៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ។ ស្ថានទូតកូរ៉េខាងត្បូងបានបួងសួងសុំឲ្យប្រទេសអ៊ីរ៉ង់ ក៏ដូចជា នៅជុំវិញពិភពលោកផងដែរ ឆាប់ឆ្លងផុតដំណាក់កាលដ៏អាក្រក់មួយនេះ។
ស្ថានទូតកូរ៉េខាងត្បូង បានបញ្ជាក់ថា «កូរ៉េខាងត្បូងមានបំណងបញ្ជូនបរិក្ខារវេជ្ជសាស្ត្រទៅឲ្យប្រទេសអ៊ីរ៉ង់ ជួយដល់ប្រជាជនក្នុងប្រទេសនេះ។ កន្លងមកកូរ៉េខាងត្បូង ក៏បានជួយជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រតម្លៃប្រហែល ២០០ ០០០ ដុល្លារផងដែរ ។ ក្នុងប្រទេសអ៊ីរ៉ង់ វីរុស COVID-19 បានឆ្លងរាតត្បាតកើនឡើង ៦០ ៥០០ ករណី ស្លាប់ ៣ ៧៣៩នាក់ និង២៤ ២៣៦នាក់បានជាសះស្បើយ៕ដោយ៖ ធីរីណា