ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ (សូមគោរពជូនឯកឧត្តមវេជ្ជបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាទីគោរពដ៏ខ្ពង់ខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវិដ១៩(covid-19)ដែលកំពុងរាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមសំដែងនូវសមាណចិត្តតាមរយៈការស្ម័គ្រ
ចិត្តផ្ដល់នូវប្រាក់បៀវត្សជាអធិការ នៃអធិការដ្ឋាននគរបាលបាលខណ្ឌមានជ័យរបស់ខ្ញុំបាទក្នុងមួយខែចំនួន៥០០.០០០៛(ហាសិបមុឺនរៀល)ចំនួន០៦ខែសរុបចំនួន៣.០០០.០០០៛(បីលានរៀល)គិតចាប់ពីខែឧសភា ដល់ ខែតុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវិដ១៩(covid-19 ) ។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉េង វិមានតារា ក៏សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌមានជ័យទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេច ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ប្រាក់ខែរបស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕ ដោយ ៖ ភារ៉ា ដង្កោ