ព័ត៌មានទាន់ហេតុការណ៍៖

Orange Esports នាំមោទនភាពជូនជាតិជាមួយជ័យជម្នះក្នុងការប្រកួត PUBGកាលពីសប្តាហ៏មុន

ចែករំលែក៖

ភ្នំពេញ៖ថ្ងៃអង្គារទី ៧ ខែមេសាឆ្នាំ ២០២០Orange Esports PUBG Mobile ដែលជាក្រុមកីឡាអេឡិចត្រូនិចដ៏លេចធ្លោជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា នឹងឡើងបន្តទៅកាន់កម្មវិធីSoutheast Asia World Finals បន្ទាប់ពីទទួលបានជ័យជម្នះនៅក្នុងកម្មវិធីប្រកួត PMCO Spring Split 2020 Wild Card Finals នាថ្ងៃអាទិត្យ ទី ៥ ខែមេសា កន្លងទៅថ្មីៗនេះ។

 ក្រុមហ៊ុនសែលកាត បានចូលរួមសហការជាមួយក្រុម Orange Esports​ ក្នុងនាមជាក្រុមហ៊ុនបណ្តាញទូរស័ព្ទដៃគូផ្លូវការនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហការយូរអង្វែង ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ដោយលោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតនិង លោក Ian Tan Wei Lun នាយកគ្រប់គ្រងរបស់ក្រុម Orange Esports

ការប្រកួតនេះ ត្រូវបានផ្សាយបន្តផ្ទាល់ជូនទស្សនាជាភាសាខ្មែរដោយឥតគិតថ្លៃ នៅលើទំព័រហ្វេសប៊ុករបស់ Cellcard Play

តាមរយៈការរៀបចំផ្នែកធនធានផលិតកម្មរបស់សែលកាត លោក Ice Frogzនិង Pro MENG ដែលជាអ្នកអត្ថាធិប្បាយជនជាតិខ្មែរដ៏មានប្រជាប្រិយភាពត្រូវបានអញ្ជើញឱ្យចូលរួមអត្ថាធិប្បាយសកម្មភាពនៃការប្រកួត ដើម្បីជួយបង្កឱ្យបរិយាកាសនៅក្នុងកម្មវិធីកាន់តែជក់ចិត្តខ្លាំងឡើង

កិច្ចសហការក្នុងនាមជាដៃគូរបស់សែលកាតជាមួយក្រុម Orange Esportsនិងការគាំទ្រដល់សហគមន៍ PUBG Mobile នៅកម្ពុជា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសែលកាត ក្នុងការជួយគាំទ្រដល់វិស័យហ្គេមនិងសហគមន៍កីឡាអេឡិចត្រូនិចក្នុងស្រុក ក៏ដូចជាពង្រឹងនូវជំហររបស់ក្រុមហ៊ុនក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ជាជ័យលាភីពានរង្វាន់ OoklaSpeedtest Award Winner ប្រចាំប្រទេសកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ដូច្នេះអ្នកគាំទ្រវិស័យហ្គេម ពិតជានឹងអាចរីករាយជាមួយបទពិសោធន៍នៃការលេងហ្គេមកំសាន្តដ៏រលូនបំផុត។​

កម្មវិធីប្រកួត Southeast Asia World Finals ត្រូវបានគេរំពឹងទុកថា នឹងប្រារព្ធឡើងនៅថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ ២០២០៕


ចែករំលែក៖