ព័ត៌មានទាន់ហេតុការណ៍៖

ទាហានជើងទឹកចិនសាកល្បង« កប៉ាល់ហោះ» ក្រោយលុបច្បាប់បម្រាមគោចរ

ចែករំលែក៖

ប្រទេសចិន៖ មនុស្សមួយចំនួន បានហៅយន្តហោះដែលអាចហោះហើរនឹងចុះចតនៅលើទឹក បាន ថាជា«កប៉ាល់ហោះ» ។ នៅពេលនេះ កម្លាំងទាហានចិនបានបញ្ជូន កប៉ាល់ហោះទៅកាន់ដែនសមុទ្រខេត្ត ហ៊ូប៉ី ដើម្បីហោះហើរសាកល្បងជាលើកដំបូងនៅលើដែនសមុទ្រ។
«កប៉ាល់ហោះ» AG600 មានឈ្មោះថា Kulong មានប្រវែងដល់ទៅ៣៧ម៉ែត្រ មានចំណុះ៥៣,៥តោន ។ កប៉ាល់ហោះ Kulong ត្រូវបានគេវាយតម្លៃថា មានសមត្ថភាពខ្ពស់ជាង កប៉ាល់ហោះ ShinMaywa US-2 របស់ជប៉ុន និង Beriev Be-200របស់រុស្ស៊ីទៅទៀត។
បណ្តាញទូរទស្សន៍ជាតិចិន CCTV បានផ្សាយនៅថ្ងៃទី ៧ខែមេសាថា ៖ កប៉ាល់ហោះ ធុនធំ AG600 ស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដើម្បីត្រួតពិនិត្យបច្ចកវិទ្យា។ ការសាកល្បងធ្វើឡើង ក្រោយពេលសមាជិក បុគ្គលិកផលិតយន្តហោះ មកពីក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន AVIC វិលត្រឡប់ទៅធ្វើការធម្មតាវិញ បន្ទាប់ពីលុបច្បាប់បម្រាមគោចរដោយសារតែកូវីដ-១៩ ។
លោក Lu Yang អនុប្រធាន AVIC បាននិយាយទៅកាន់ទូរទស្សន៍ CCTV ថា«យន្តហោះខាងលើស្ថិតនៅក្នុងដំណាក់កាលហោះហើរសាកល្បង នៅលើដែនសមុទ្រ»។ លោកបន្តទៀតថា ការហោះហើរនៅលើដែនសមុទ្រ គឺពិតជាគ្រោះថ្នាក់ជាង ការហោះហើរ នៅលើ ដីគោក ឬក៏ហោះហើរនៅលើទឹកបឹង ទន្លេ ដែលមានរលកតូចៗ។
កាលពីខែធ្នូឆ្នាំ២០១៧ យន្តហោះចុះចតលើទឹក បានហោះហើរសាកល្បងនៅលើដីគោករួចមកហើយដោយទទួលបានជោគជ័យយ៉ាងខ្លាំង ។នៅឆ្នាំ២០១៨ ក៏បានសាកល្បងហោះហើរនៅលើបឹង ទទួលបានជោគជ័យផងដែរ។
សារព័ត៌មាន ស៊ីនហួរ បានផ្សាយថា ៖ការហោះហើរសាកល្បងនៅលើដែនសមុទ្រ គឺជាចំណុចសំខាន់បំផុត ដោយយន្តហោះនេះគឺត្រូវបំពេញបេសកម្មនៅដែនសមុទ្រ ។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យទាំងស្រុងនោះ«កប៉ាល់ហោះ» AG600 នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២២៕ ធីរីណា


ចែករំលែក៖