ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សារាជធានីថា៖ ការទប់ស្កាត់និងបង្ការឱ្យមានប្រសិទ្ធភាពនូវជំងឺកូវីដ-១៩ ទាល់តែយើងទាំងអស់គ្នាចូលរួម និងយល់ដឹង ទើបជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ការទប់ស្កាត់និងការប ញ្ចៀសនូវការឆ្លងជំងឺCOVID-19 ទាល់តែយើងទាំងអស់គ្នាចូលរួម និងយល់ដឹងច្បាស់អំពីផលលំបាក់ ទើបទទួលបានជោគជ័យ ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមាន ប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺ COVID-19 ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ យើងក៏បានកាត់បន្ថយនូវចំនួនសមាជិក,សមាជិកាដែលចូលរួម ជាមួយនឹងការកាត់បន្ថយពេលវេលា នៃកិច្ចប្រជុំនេះផងដែរ។
លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងពីបញ្ហាគ្រឿងញៀនផងដែរ ដោយ លោកបានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ការ ទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ខណៈដែរមកដល់ពេលនេះ មានអ្នកជាប់ពន្ធនាគារដោយសារគ្រឿងញៀនមានរហូតទៅដល់៣០០០ នាក់ហើយ។
កិច្ចការនេះដែរ លោកប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្ក្រាបបញ្ហាគ្រឿងញៀននេះឲ្យកាន់ តែមានប្រសិទ្ធភាពថែមទៀត។
ជាការឆ្លើយតប នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជ ធានីភ្នំពេញនាព្រឹកថ្ងៃទី០៩ មេសានោះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ផងដែរថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលអាជ្ញាធរក៏ដូចជាសមត្ថកិច្ចបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការ ទប់ស្កាត់ នឹងការបង្រ្កាបលើបទល្មើសទាំងនេះ។
លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ផងដែរថា អាស៊ានទាំង១០ ក៏មានបញ្ហាគ្រឿងញៀនដូចប្រទេសកម្ពុជាយើងដែរ ហើយនៅលើពិភពលោកយើងនេះ ក៏មិនទាន់មានប្រទេសណាមួយបានអនុវត្តនូវវិធានការបង្ក្រាបគ្រឿងញៀនឲ្យបានជោគជ័យ ១០០% នៅឡើយដែរ ។
លោកអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការបង្ក្រាបបញ្ហាគ្រឿងញៀនយើងក៏បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ទៅលើបញ្ហាគ្រឿងញៀននេះផងដែរដោយយើងបានផ្សព្វផ្សាយសារអប់រំតាមរយៈក្រសួងអប់រំ និងក្រសួងសុខាភិ បាលជាដើម។
លោកបានបញ្ជាក់បន្ថែមទៀតថា បញ្ហាគ្រឿង ញៀនយើងមិនទាន់បង្ក្រាបបានជោគជ័យ១០០ ភាគ រយនៅឡើយទេដោយសារតែអ្នករកស៊ីគ្រឿងញៀននេះពួកគេ មិនត្រូវបានចំណាយដើមទុនតែចំណេញ លុយយ៉ាងច្រើន ។ បញ្ហានេះហើយដែលធ្វើឲ្យពួកគេ មិនខ្លាចប្រឈមមុខនឹងច្បាប់ប្រឈមមុខនឹងការជាប់ គុកច្រវាក់។
លោកបានបន្ថែមទៀតថា កាលពីពេលមុន នៅតាមបណ្ដាសាលារៀនក៏មានការធ្វើចរាចរគ្រឿងញៀន ដែរ ។ ប៉ុន្តែនៅពេលនេះ វាជាមោទនភាព ដោយពេលនេះ នៅតាមបណ្ដាសាលារៀនទាំងនោះ មិនមានការជួញដូរគ្រឿងញៀនទៀតទេ ហើយយើងក៏បានបំបាត់ក្រុមក្មេងទំនើងនៅតាមបណ្ដាសាលារៀននេះផងដែរ៕. សំរិត


ចែករំលែក៖