ភ្នំពេញ៖ តាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអោយដឹងថា នៅថ្ងៃទី១០ខែសីហាឆ្នាំ២០២០នេះ រដ្ឋសភា នឹងប្រជុំពេញអង្គលើកទី៤ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដោយយោងតាមការសម្រេចក្នុងអង្គប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៩ មេសានេះ។
តាមប្រភពពីហ្វេសប៊ុកសម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភាវិញក៏បានអោយដឹងដែរថាក្រៅពីកិច្ចប្រជុំអនុម័តលើសេចក្តីព្រៀងច្បាប់នេះ រដ្ឋសភាក៏នឹងបោះ ឆ្នោតជ្រើសតាំង និងផ្លាស់ប្តូរសមាជិកគណៈកម្មការជំនាញរដ្ឋសភាមួយចំនួនទៀតផង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មាត្រា២២នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីការដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែមិនបានចែងពីការគ្រប់គ្រងស្ថានភាពឡើយ ទើបតម្រូវឱ្យរដ្ឋាភិបាលសម្រេចបង្កើតច្បាប់ ដើម្បីងាយស្រួលគ្រប់គ្រង។ «មិនទាន់មានច្បាប់ណា ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ប៉ុន្តែចង់មិនចង់ ច្បាប់មួយត្រូវបង្កើតឡើង ដើម្បីឱ្យផ្ដល់ភាពងាយស្រួលក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន បានដោយរលូន»។ សម្ដេចតេជោ ក៏បានអំពាវនាវឱ្យពលរដ្ឋ កុំព្រួយបារម្ភចំពោះច្បាប់នេះដែរ ព្រោះសម្ដេចគ្រាន់តែចង់បង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះ ដើម្បីឱ្យមាននៅក្នុងដៃប៉ុណ្ណោះ ហើយក៏មិនច្បាស់ថា នឹងត្រូវអនុវត្តភ្លាមៗដែរ បើសិនជាស្ថានការណ៍ជំងឺCOVID-19 នៅក្នុងប្រទេសមិនទាន់ដល់កម្រិតធ្ងន់ធ្ងរទេនោះ៕ប្រាថ្នា