ខេត្តព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ពង្រាយកម្លាំងតាមផ្លូវជាតិនិងគោលដៅសំខាន់ៗក្នុងខេត្តត្រៀមបម្រុងសម្រាប់ ការអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា៖ ដោយគោរព និងអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោល ដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ -១៩ នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះកម្លាំងសមត្ថកិច្ចក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដាក់ពង្រាយតាមផ្លូវជាតិនិងគោល ដៅសំខាន់ៗក្នុងខេត្តត្រៀមបម្រុងសម្រាប់ ការអនុវត្តន៍បទបញ្ជារបស់រាជ រដ្ឋាភិបាលក្នុងការកំហិត លើការធ្វើដំណើរចលត័ទីពីខេត្តមួយទៅខេត្តមួយ និងពីស្រុកមួយទៅស្រុកមួុយដើម្បីបង្ការទប់ ស្កាត់មិនអោយមានឆ្លងជំងឺកូវីដ១៩ ដែល នឹងចូលជាធរមានចាប់ពីម៉ោង១២ យប់ថ្ងៃ៩មេសា២០២០នេះ រហូតដល់យប់ថ្ងៃទី១៦មេសា២០២០៕សហការី