ព័ត៌មានទាន់ហេតុការណ៍៖

បាក់ស្ពានប្រវែងជិត៤០០ម៉ែត្រនៅអុីតាលី តែសំណាងចំពេលបម្រាមគោចរគ្មានអ្នកធ្វើដំណើរ(មានវីដេអូ)

ចែករំលែក៖

សារព័ត៌មាន Euronews កាលពីថ្ងៃទី៨ខែមេសា បានផ្សាយថា ស្ពានដែលមានអ្នកធ្វើដំណើរមម៉ាញឹមបំផុតនៅភាគខាងជើងអ៊ីតាលី គឺស្ពានក្នុងតំបន់Aulla បានបាក់ស្រុងទាំងស្រុង បណ្តាលឲ្យមនុស្សតែម្នាក់គត់រងរបួស។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានរថយន្តដឹកទំនិញពីរគ្រឿង បើកបរនៅលើស្ពាន ចំពេលដែលស្ពាននោះបាក់ជាច្រើនកំណាត់ ហើយស្រុតចុះក្នុងទន្លេ Magra តែម្តង។
បុរសអ្នកបើកបរម្នាក់រងរបួស ស្រាលប៉ុន្តែបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីពេទ្យ។ ចំណែកអ្នកបើកបរម្នាក់ទៀតបានចេញពីរថយន្ត មុនពេលស្ពានបាក់។ អភិបាលស្រុក Aulla លោក Roberto Valentini អ្នកដែលទៅត្រួតពិនិត្យកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា ស្ពាន់គឺបាក់ដោយខ្លួនឯង។ចំណែកពលរដ្ឋ នៅក្នុងតំបន់ក៏បានឬស៊ូស្នូរបាក់ស្រុតយ៉ាងខ្លាំង នៅវេលាម៉ោង១០និង៣០ នាទីថ្ងៃទី៨ខែមេសា (ពេលវេលាអ៊ីតាលី)។
ប៉ូលិសត្រួតពិនិត្យចរាចរណ៍ក្នុងតំបន់បានឲ្យដឹងថា កាលពីមុនពេលផ្ទុះកូវីដ-១៩ស្ពាននេះមានរថយន្តបើកបរជាច្រើន ប៉ុន្តែដោយសារតែបម្រាមគោចរ ទើបមានតែរថយន្តដឹកទំនិញពីរគ្រឿងប៉ុណ្ណោះឆ្លងកាត់។
លោកGianni Lorenzetti អភិបាលខេត្ត Massa Carrara ដែលមានស្ពានបាក់បានឲ្យដឹងថា ស្នើឲ្យបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យបាក់ លោកអភិបាលខេត្តក៏បានជួបពិភាក្សាជាមួយមន្ត្រីក្នុងតំបន់ Aulla និងមន្ត្រីប៉ូលិស ស្តីពីការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងតំបន់។


ចែករំលែក៖