អូស្រ្ដាលី៖រដ្ឋមន្ត្រីទទួលបន្ទុកសិល្បះអូស្ត្រលី រងការផាកពិន័យជាទឹកប្រាក់ ១០០០ ដុល្លារអូស្ត្រាលី ដោយសារតែលោកបានបំពានច្បាប់បម្រាប់គោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។
រដ្ឋមន្ត្រី Australia Don Harwin ទទួលបន្ទុកផ្នែកសិល្បះក្នុងរដ្ឋ New South Wales ត្រូវបានកម្លាំងប៉ូលិស ផាក់ពិន័យជាទឹកប្រាក់១ពាន់ដុល្លារ ដោយសារតែលោកបានបំពានច្បាប់ ក្រោយចាកចេញពីទីក្រុងស៊ីដនីទៅលំហែកាយ នៅតំបន់ Central Coast ។
លោកស្រី Gladys Berejiklian អភិបាលរដ្ឋ New South Wales បានបញ្ជាក់ថា បញ្ហាមិនត្រឹមតែគោរពទៅតាមច្បាប់នោះឡើយ គឺត្រូវតែធានាថា សូម្បីតែគិតបំពានច្បាប់ក៏មិនត្រូវ គិតឡើយ មនុស្សគ្រប់រូបត្រូវតែ គោរពតាមច្បាប់ រួមទាំងសមាជិករដ្ឋាភិបាល សមាជិករដ្ឋសភាពផងដែរ។
ដោយសារតែមានបម្រាមគោចរ កាត់ផ្តាច់សង្គមបានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩នៅអូស្ត្រាលីធ្លាក់ចុះយ៉ាងខ្លាំង ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកឆ្លងកូវីដនៅក្នុងប្រទេសនេះមានតែ៧០នាក់ប៉ុណ្ណោះ៕