ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការចោទប្រកាន់ មន្ត្រីសាធារណៈការ ជាជនជនដៃដល់ ចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែ នៅខណ្ឌពោធិ៍សែនជ័យ ជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់សារព័ត៌មានមុននេះបន្តិចនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះថា៖ មន្ត្រីសាធារណៈការ ជាជនជនដៃដល់ដែលចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវតំណាងអយ្យការ លោក សឹក វណ្ណៈ ធ្វើការចោទប្រកាន់ជាផ្លូវការហើយ បញ្ជូនអោយចៅក្រមស៉ើបសួរ បន្តនីតិវិធី និងកំពុងសាកសួរ តែមិនទាន់សម្រេចបែបណានៅឡើយទេ។
សូមបញ្ជាក់ថា វីដេអូដែលត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណៈការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ហើយស្រែកខ្លាំងៗ ថា “ចង់ប្តឹងទៅណាប្តឹងចុះ” ដែលជាសកម្មភាពមួយបង្ហាញពីភាពព្រហើនយ៉ាងខ្លាំង ។

សកម្មភាពល្មើសដ៏គឃ្លើន នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ពេលជនរងគ្រោះទៅដល់បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាប់ចងជនរងគ្រោះជាប់នឹងទ្វារតែម្តង។
ជនត្រូវចោទមិនទាន់ដឹងថា ចៅក្រមស៉ើបសួរសម្រេចឃុំ ឬមិនឃុំ ខណៈអ្នកនាំពាក្យអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ លោក គុច គឹមឡុង បញ្ជាក់ថា៖ បើមានការសម្រេចបែបណាលោកនឹងជម្រាបជូនជាក្រោយទៀត៕

ដោយ៖ សិលា

{“source_sid”:”125D3A06-E350-44C6-8C03-CF75B98101C9_1586325448651″,”subsource”:”done_button”,”uid”:”125D3A06-E350-44C6-8C03-CF75B98101C9_1586325444150″,”source”:”other”,”origin”:”unknown”}


ចែករំលែក៖