អាល្លឺម៉ង់៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រទេសអាល្លឺម៉ង់ Bild បានឲ្យដឹងថា ការប្រកួតទាំងអស់នៅក្នុងលីកកំពូលអាល្លឺម៉ង់ ឬក៏ Bundesliga នឹងអាចត្រលប់មកវិញនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ខាងមុខ ។
មកទល់នឹងពេលនេះលីកកំពូលអាល្លឺម៉ង់ Budesliga បានផ្អាកការប្រកួតជាង ១ខែមកហើយចាប់តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះដោយសារតែស្ថានភាពជំងឺកូវីដ–១៩មានការរីករាលដាលខ្លាំង។ការត្រលប់ឲ្យមានការប្រកួតទាំងអស់នៅថ្ងៃខាងមុខនេះ នឹងត្រូវធ្វើឡើង ដោយមិនឲ្យអ្នកគាំទ្រក្លិបទាំងអស់ ចូលរួមដោយផ្ទាល់ក្នុងការប្រកួតឡើយ។
ទាក់ទងនឹងការវិលត្រលប់ឲ្យការប្រកួតនៅថ្ងៃខែខាងលើមិនមែនការសម្រេចជាផ្លូវការមកពី Bundesliga ទេដោយនេះគ្រាន់តែជាព័ត៌មានល្ហិចល្ហៀងនៅក្នុងប្រទេសអាល្លឺម៉ង់ បើតាមការបញ្ជាក់របស់ប្រធានលីកកំពូលនេះ បានត្រឹមបញ្ជាក់ថា ការប្រកួតគ្រោងនឹងត្រលប់មកវិញនៅក្នុងកំឡុងខែឧសភាខាងមុខប៉ុណ្ណោះ ដោយមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ៕ភារៈ