កីឡាករវាយតឺន្នីសឆ្នើម Andy Murray នឹងផ្លាស់ប្តូរការប្រកួតរបស់ខ្លួនបន្ទាប់ពីគាត់បានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Madrid Open នៅចុងខែនេះ។
កម្មវិធីប្រកួតកីឡាវាយតឺន្នី Madrid Open នេះមានបេក្ខជនជាបុរសចំនួន១៦រូប និងស្ត្រី ១៦រូបដូចគ្នានឹងចូលរួមក្នុងការប្រកួតតាមប្រព័ន្ធអុិនធឺណេតរយៈពេល ៤ ថ្ងៃដើម្បីសុវត្ថិភាពនៃត្រៀមប្រកួតលើទីលានផ្ទាល់បន្ទាប់ពីព្រឹត្តិការណ៍នេះត្រូវបានពន្យារពេលដោយសារតែការឆ្លងមេរោគកូរ៉ូណានៅប្រទេសអេស្ប៉ាញ។
ប្រាក់រង្វាន់ជ័យលាភីសម្រាប់កម្មវិធីនេះមានរហូតដល់ទៅ១៥០,០០០ អឺរ៉ូ (ប្រមាណ១៣១.៧០០ ផោន) នឹងត្រូវបានប្រគល់ឲ្យអ្នកឈ្នះហើយនឹងអាចបរិច្ចាគផ្នែកខ្លះនៃជ័យលាភីនេះដល់កីឡាករដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុផងដែរ។
អ្នកដែលចូលរួមនឹងប្រកួតប្រជែងនៅក្នុងវីដេអូហ្គេមវាយកូនបាលពិភពលោកតាមអុីនធឺណេតដែលមាន Murray អាយុ៣២ឆ្នាំជាតួអង្គដែលអាចលេងបានក្នុងប្រព័ន្ធអេឡិចត្រូនិច។
ការប្រកួតតាមប្រព័ន្ធអ៊ីនធើណេតដើម្បីធ្វើតេស្តកីឡាករនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ និងថ្ងៃទី៣០ ខែមេសា។ កីឡាវាយកូនបាល់អាជីពទាំងអស់ត្រូវបានប្រកាសលទ្ធផលថ្ងៃទី១៣ ខែកក្កដា ៕ដោយ៖ភារៈ