ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួត Formula 1 គ្រោងចាប់ផ្តើមឡើងវិញនៅខែតុលា

ចែករំលែក៖

លោក Ross Brawn នាយកគ្រប់គ្រងកម្មវិធីប្រណាំងរថយន្ត Formula 1បាននិយាយថា Formula 1នៅតែអាចរក្សាជើងឯកពិភពលោកនៅឆ្នាំនេះទោះបីរដូវកាលនេះត្រូវបានពន្យារពេលដោយសារតែវីរុសកូរ៉ូណាក៏ដោយ ប៉ុន្តែយើងគ្រោង ចាប់ផ្តើមឡើងវិញនៅខែតុលាខាងមុខ។

លោក Brawn បានបន្តថា Formula 1 កំពុងសម្លឹងមើលការប្រណាំងបិទទ្វារដែលជាវិធីមួយដើម្បីចាប់ផ្តើមរដូវកាលនេះនៅពេលដែលវិបត្តិជំងឺកូរ៉ូណាបានធូរស្រាលឡើងវិញដែលរាល់ការសម្រេចចិត្តកំពុងត្រូវបានពិភាក្សា ។ ការប្រណាំងត្រូវតែបើកវិលជុំ៨ ដងសម្រាប់មួយរដូវដើម្បីក្លាយជាជើងឯកពិភពលោក។លោក Brawn បានបញ្ជាក់ថា “ប្រសិនបើយើងចង់បានចំណុចល្អដែលអាចប្រកួតប្រកបដោយភាពរលូន និងគ្មានការភិតភ័យគឺត្រូវតែធ្វើនៅខែតុលាខាងមុខ” ។ប៉ុន្តែវាតែងតែមានលទ្ធភាពដែលយើងអាចនឹងដំណើរការនៅឆ្នាំក្រោយ ហើយប្រសិនបើការសម្រេចចិត្តធ្វើនៅឆ្នាំក្រោយមែននោះ គឺអាចនឹងបាត់បង់ចំណូលនិងឱកាសប្រជែងពានរង្វាន់នៅរដូវកាលនេះទៀតហើយ ៕ដោយ៖ភារៈ


ចែករំលែក៖