ភ្នំពេញ៖ ក្រោយពីទទួលពាក្យបណ្ដឹងពីស្រ្តីម្នាក់សូមអោយលោក អធិការនគរបាលខណ្ឌឬស្សីកែវ ជួយចុះបង្ក្រាប និងឃាត់កូនខ្លួនឯងករណីជួនដូរនិងប្រើសប្រាស់ខុសច្បាប់នូវសារធាតុញៀននៅតំបន់មិនរៀបរយក្បែរប៉ុស្តិ៍ទួលសង្កែនាពេលកន្លងមកនោះ។នៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ខែមេសា ឆ្នាំ២០២០ កំលាំងជំនាញនគរបាលខណ្ឌ និងកំលាំងប៉ុស្តិ៍បានសហការចុះបង្ក្រាបជាក់ស្តែងករណីបុរសម្នាក់ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ត្រង់នៅចំណុចបន្ទប់ជួលក្រុម៦ ភូមិទួលសងែ្កសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
១- ឈ្មោះឈួន អាៃរ អាយុ៣០ឆ្នាំ ជនជាតិខែ្មរ ទីលំនៅសា្នក់បន្ទប់ជួលក្រុម៦ ភូមិទួលសងែ្ក សង្កាត់ទួសង្កែ១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាក ករណីជួនដូរនិងប្រើសប្រាស់ខុសច្បាប់នូវសារធាតុញៀន។
ស្រ្តីដែលជាម្តាយដែលប្តឹងសមត្ថកិច្ចឲ្យឃាត់កូនខ្លួនឯងមាន ឈោះ្មសា្តន ម៉ារី អាយុ៦៥ឆាំ្ន ជនជាតិខែ្ម មុខរបរនៅផ្ទះ ។
សម្ភារះដកហូតរួមមានឧបករណ៍សំរាប់ប្រើប្រាស់គ្រឿនញៀន ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រីវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕ដោយ៖ស រស្មី