ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងកក់ខែមួយមេលាយឡំជាមួយនិងខ្សល់កន្ត្រាក់ ផ្គរន្ទះធ្វើឲ្យលំឋានរបស់បរជាពលរដ្ឋចំនួន៥១ ព្រមទាំងសាលារៀន១ខ្នង និងកុដិព្រះសង្ឈ១ខ្នង នៅភូមិចំនួន៤ ក្នុងឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានខូចខាត ។
យោងតាមរបាយការណ៍ពីអាជ្ញាធរ មូលដ្ឋានបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១១ខែមេសាឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីភ្លៀងកក់ខែ លាយឡំមកជាមួយផ្គររន្ទះ ខ្យល់បក់បោកយ៉ាងខ្លាំង លេីលំនៅឋានពលរដ្ឋចំនួន២ភូមិ ក្នុងឃុំគោករមៀត និង២ភូមិនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលបណ្ដាលអោយខូចខាតសរុបចំនួន៥១ខ្នង មានសាលារៀន១និងនិងកុដ្តិ១ខ្នង ។
របាយការណ៍បន្តថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ៖ ឃុំគោករមៀត ភូមិតាម៉ាំង របើកដំបូលអស់ចំនួន៤១ខ្នង ក្នុងនោះធ្ងន់ធ្ងរ៤ខ្នង និងធ្លាក់ពីលើកំណល់១ខ្នង របើកដំបូលសាលារៀន១ខ្នង និងភូមិបឹងតាស្រី របើកដំបូលអស់ចំនួន៩ខ្នង ធ្ងន់៥ខ្នង មានកុដិ១ខ្នង រីឯឃុំបន្ទាយឆ្មារ ខូចខាតចំនួន៣ខ្នង គឺនៅភូមិដងរ៉ែក របើកដំបូលអស់ចំនួន២ខ្នងធ្ងន់និងភូមិប្រសាទត្បែងចំនួន១ខ្នងធ្ងន់ផងដែរ សរុបទាំងអស់ចំនួន៥៣ខ្នង ក្នុងនោះ ធ្ងន់១២ ធ្លាក់ពីលកំណល់១ខ្នងនិងសលារៀន១ខ្នង កុដ្តិ១ខ្នង៕វណ្ណា