ព័ត៌មានទាន់ហេតុការណ៍៖

អង់តែន 5G របស់ក្រុមហ៊ុនហូវៃ៤កន្លែងរងការដុតបំផ្លាញ

ចែករំលែក៖

ការវាយប្រហារទៅលើអង់តែនសេវាទូរស័ព្ទចល័តរបស់ក្រុមហ៊ុន បច្ចេកវិទ្យារបស់ចិន បានកើតឡើងនៅក្នុងប្រទេសអង់គ្លេស ហើយពេលនេះបន្តកើតឡើងនៅក្នុងប្រទេសហុល្លង់ ដោយសារតែពលរដ្ឋយល់ឃើញថា ចិនជាអ្នកបង្កឲ្យមានការរីករាលដាលកូវីដ-19សម្លាប់ពលរដ្ឋនៅក្នុងប្រទេសតំបន់អឺរ៉ុប ជាច្រើន។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១២ខែមេសាបានផ្សាយថា មានអង់តែនសម្រាប់ សេវា 5Gដល់ទៅ៤កន្លែងនៅក្នុងប្រទេស ហុល្លង់រងការដុតបំផ្លាញ ដោយសារតែពលរដ្ឋយល់ថាចិនជាអ្នកបង្កើតកូវីដ ឲ្យរាលដាលនៅលើពិភពលោក។ កន្លងមកអាមេរិកបានចោទប្រកាន់ចិនពាក់ព័ន្ធកូវីដ -១៩ នេះ។ ទាំងនោះហើយ ទើបក្រុមហ៊ុនចិន ក្លាយទៅជាគោលដៅវាយប្រហារពីក្រុមជ្រុលនិយមនៅអឺរ៉ុប។
នេះជាលើកទីមួយ ហើយដែលមានបាតុកម្មប្រឆាំង 5G នៅក្នុងប្រទេសហុល្លង់ចាប់តាំងពី ហុល្លង់បានព្រមព្រាងឲ្យ ក្រុមហ៊ុនហូវៃ ចូលរួមកសាងសេវាអត់ខ្សែ5G។ មន្ដ្រី

ហុល្លង់បានឲ្យដឹងថា សកម្មភាពវាយបំផ្លាញអង់តែន ធ្វើឲ្យទំនាក់ទំនង ត្រូវកាត់ផ្តាច់។
ចិនគឺជាប្រទេសនាំមុខនៅក្នុងការប្រើប្រាស់សេវា5G ហើយពេលនេះមានប្រទេស ជាច្រើនក៏បានប្រើប្រាស់ ក្នុងនោះមាន អង់គ្លេស បារាំង អាល្លឺម៉ង់ …និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី៕


ចែករំលែក៖