ព័ត៌មានទាន់ហេតុការណ៍៖

អតីតកីឡាករ Liverpool ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​កូរ៉ូណា​

ចែករំលែក៖

អង់គ្លេស៖វីរបុរសក្លិបហង្សក្រហម Liverpool លោក Sir Kenny Dalglish បាន​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​កូរ៉ូណា​ ឬ​កូវីដ​-១៩។ បច្ចុប្បន្នលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសអង់គ្លេស។​

​បុរស​វ័យ​៦៩​ឆ្នាំរូបនេះ​មាន​អាការៈធម្មតា​ ប៉ុន្តែ​លទ្ធផល​ធ្វើ​តេស្ត​ឃើញ​ វិជ្ជមាន​ ដូច្នេះ​តម្រូវ​ឲ្យ​លោក​ទទួល​ការ​ព្យាបាល។​ នេះបើកតាមក្រុមគ្រួសាររបស់លោកថ្លែងប្រាប់អ្នកសារព័ត៌មានអង់គ្លេស។

កាលពីលេងនៅក្លិបហង្សក្រហម លោក Dalglish ឈ្នះ​លីកកំពូល​៨​សម័យ​កាល​ និង​ពាន​ទ្វីប​អឺរ៉ុប​ បច្ចុប្បន្ន​ឈ្មោះ​ Champions League ៣​ដង​ ក្នុង​នាម​ជា​កីឡាករ​ និង​គ្រូ​បង្វឹក​ Liverpool។​

​បច្ចុប្បន្នប្រទេសអង់គ្លេស​ឈរ​លេខ​៧​ក្រោម​ចិន​ ជា​ប្រទេស​មាន​អត្រា​អ្នក​ឆ្លង​វីរុសកូវីដ–១៩​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​គឺ​ជិត​៨​ម៉ឺន​ករណី​ ហើយ​អ្នក​ស្លាប់​កើន​ដល់៩៨៧៥នាក់៕ដោយ៖ភារៈ


ចែករំលែក៖