កញ្ចប់ប្រាក់រហូតដល់ទៅ ៩៧,៥លានផោនរបស់ក្លិប Manchester City បានត្រៀមរួចជាស្រេចដើម្បីទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធLautaro Martinez ពីក្រុម Inter Milan នៅលីកកំពូលអុីតាលី ។
ក្លិប Man City បានបញ្ជាក់ថា តម្លៃផ្ដាច់កុងត្រា៩៧,៥លានផោនដែលក្រុម Inter Milan ដាក់នឹងមិនមែនជាឧបសគ្គសម្រាប់គេឡើយ។ តែអ្វីដែលពិបាកនោះ គឺអាចសាមុីខ្លួនចង់ផ្លាស់ទៅលេងនៅជាមួយ Messi ជាងទៅវិញទេ។ មួយវិញទៀត ក្រុម Inter Milan ផ្ទាល់ក៏នឹងមិនចង់លក់ Super Star របស់ខ្លួនចេញដែរ។ លោក Conte ដែលជាអ្នកចាត់ការក្រុមនេះ មានគោលដៅយកពានឱ្យអ្នកគាំទ្រឱ្យបាន។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Martinez បានធ្វើឱ្យក្លិបជាច្រើនចាប់អារម្មណ៍ខ្លាំងក្រោយពីរូបគេបានបង្ហាញទម្រង់លេងល្អមែនទែននារដូវកាលនេះ។ក្នុងនោះក្លិប Barcelona បានបង្ហាញចំណាប់អារម្មណ៍មុនគេ ក្រោយពីពួកគេចង់យកកីឡាករអាហ្សង់ទីននេះមកលេងជាមួយ Lionel Messi ព្រោះពួកគេជាមិត្តរួមសញ្ជាតិគ្នាស្រាប់។ ដោយឡែកក្រុម Real Madrid និងChelsea ឯណោះ ក៏ចាប់អារម្មណ៍ដែរ ប៉ុន្តែពួកគេស្ទាក់ស្ទើរជាមួយតម្លៃផ្ដាច់កុងត្រានេះ ៕ដោយ៖ភារៈ