ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប៊ី សាអូឌីត ដាក់ប្រទេសក្នុងគ្រាអាសន្នគ្មានពេលកំណត់ដើម្បីទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

ក្រោយពេលមានខ្សែរាជវង្ស ប្រមាណ១៥០ អង្គបានឆ្លងកូវីដ-១៩ បង្ខំឲ្យព្រះមហាក្សត្រនិងរាជទាយាទ ជម្លៀសព្រះកាយទៅកាន់តំបន់ផ្សេង បញ្ចៀសការឆ្លងកូវីដ-១៩។នៅពេលនេះ អារ៉ាប៊ី សាអូឌីតបានដាក់ប្រទេស ក្នុងគ្រាអាសន្នមិនមានពេលវេលាកំណត់នោះឡើយ គឺរហូតដល់អស់កូវីដ-១៩បញ្ចប់ ទើបលុបច្បាប់គ្រាមានអាសន្នចេញវិញ។
សារព័ត៌មាន VOV.VN នៅថ្ងៃទី១២ ខែមេសា បានដកស្រង់ការប្រកាស់របស់ ក្រសួងមហាផ្ទៃ អារ៉ាប៊ី សាអូឌីត បញ្ជាក់ថា ផ្អែកទៅលើស្ថានភាពកូវីដ-១៩ ឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសនេះ និងលើពិភពលោក ប្រទេសនេះបានសម្រេចដាក់ក្នុងគ្រាមានអាសន្ន រហូតដល់កូវីដ បញ្ចប់ទៅ។
នៅថ្ងៃទី១២ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អារ៉ាប៊ី សាអូឌីត បានប្រកាសថា ព្រះមហាក្សត្របានចុះព្រះហស្ថលេខា ដាក់ប្រទេសក្នុងគ្រាអាសន្ន គ្មានពេលកំណត់ ដែលជាវិធានការចាំបាច់ ក្នុងសង្គ្រាមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
តាមតួលេខគិតមកដល់ថ្ងៃទី១២ ខែមេសា អារ៉ាប៊ីសាអូឌីត មានអ្នកឆ្លងកូវីដ សរុបជាង៤ពាន់នាក់ និងស្លាប់៥២នាក់៕


ចែករំលែក៖