ព័ត៌មានទាន់ហេតុការណ៍៖

ទើបចេញពីគុក២ខែតណ្ហាពុះកញ្ជ្រោលចាប់យាយជីអាយុ៧០ឆ្នាំរំលោភសេពសន្ថវ:បានសម្រេចនៅក្នុងវត្ត

ចែករំលែក៖

ខេត្តតាកែវ ៖ អំពើអសិលធម៌របស់បុរសម្នាក់ដែលទើបចេញពីពន្ធនាគារបានជាង២ខែសោះ បានប្រព្រឹត្តអំពើអនាចារចាប់រំលោភសេពសន្ថវ:យាយជីម្នាក់ដែលទៅសំណាក់ធម៌នៅក្នុងវត្តបានសម្រេច តែទីបំផុតត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ចូលពន្ធនាគារវិញម្តងទៀត។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែ មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១២និង៣០​នាទី​រំលង​អធ្រាត្រស្ថិតនៅក្នុងវត្តភ្នំខ្លែងភូមិភ្នំ​ខ្លែង​ឃុំ​ព្រៃ​ស្លឹក​ស្រុក​ទ្រាំង​ខេត្តតាកែវ​។
​លោក​វ​រសេនីយ៍ត្រី ប៉ិច វណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង​បានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ​ឯក ប៉េង ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​មុខរបរ​កសិករ មានស្រុកកំណើត​ភូមិ​ស្នួល​ឃុំ​ស្រ​ង៉ែ​ស្រុក​ទ្រាំង​ខេត្តតាកែវ​នឹង​ធ្លាប់​ជាប់គុក​ប្រមាណ​ជា​២​ឆ្នាំ​ពីបទ​ជួញ​ដូរ​គ្រឿងញៀន​នឹង​ទើប​ចេញពី​គុក​វិញ​បាន​ជាង២​ខែ​ប៉ុណ្ណោះ​ក៏ត្រូវ​នគរបាល​ស្រុក​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​វេលា​ម៉ោង​១០ព្រឹក​នៅផ្ទះរ​បស់ជនស​ង្ស័​យ​ក្នុងភូមិខាងលើនិងបានកសាងសំណំរឿងទៅតុលាការនៅថ្ងៃទី១៣ខែមេសានេះ។រីឯលោកយាយរងគ្រោះឈ្មោះន.យអាយុ៧០ឆ្នាំមានស្រុកកំណើតភូមិជ្រុងក្រឹះឃុំធ្លក​ស្រុក​ទ្រាំង​​ខេត្តតាកែវ​។ បចបច្ចុប្បន្នធ្វើជាយាយជី ស្នាក់នៅវត្តភ្នំខ្លែងក្នុងភូមិភ្នំខ្លែង ឃុំ​ព្រៃ​ស្លឹក​ស្រុក​ទ្រាំង​ខេត្តតាកែវ​។
លោកអធិការរងបានបន្តទៀតទៀតថានៅមុនពេលកើតហេតុលោកយាយរងគ្រោះកំពុងតែ​ដេកលក់​នៅលើ​គ្រែ​ក្នុង​វត្ត​ស្រាប់តែ​ជនសង្ស័យ​លប​ទៅ​ចាប់រំលោភ​សេពសន្ថវ:រហូតបានសម្រេចទើបរត់គេចខ្លួនហើយភ្លាមៗនោះដែរកូនប្រុស​លោកយាយរងគ្រោះក៏បានមកដល់តែជនសង្ស័យគេចខ្លួនបាត់ទៅហើយៗ។លុះព្រឹកឡើងទើបដាក់ពាក្យបណ្តឹងដល់នគរបាល​ស្រុក​អោយ​ចាប់ខ្លួន​តែម្តង។
នៅ​ចំពោះមុខ​មន្រ្តីនគរបាល​យុត្តិធម៌ជន​សង្ស័យ​បាន​សារភាពថារូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភ​លោកយាយ​ជី​ខាងលើប្រាកដមែន៕ដោយ៖ ប្រាថ្នា


ចែករំលែក៖