ព័ត៌មានទាន់ហេតុការណ៍៖

រើសបានទារិកាអាយុមិនដល់មួយខែត្រូវម្តាយចិត្តតិរច្ឆានយកទៅប្លុងចោលជិតសសរផ្ទះអ្នកភូមិ

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ ៖ ម្តាយចិត្តតិរច្ឆានម្នាក់បានយកកូនទើបនឹងកើតអាយុមិនដល់១ខែទៅប្លុងចោល ក្បែរផ្ទះគេហើយគេចខ្លួនបាត់តែត្រូវបាន អ្នកភូមិរស់នៅ​ភូមិ​តា​យឹ​ង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ រើសយកមកចិញ្ចឹមបីបាច់ទុកដូចជាកូនស្រីបង្កើត បើទោះបីជា​សព្វថ្ងៃនេះ គាត់​មាន​កូនស្រី​រហូតដល់​ទៅ​២​នាក់ ដែល​កូនស្រី​ទី​២ មាន​អាយុ​១៩​ឆ្នាំ​ទៅហើយនោះក្តី ។​

​បុរសឈ្មោះម៉េត ហៀ​ត អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​សាលាស្រុក​ថ្មពួក និង​ប្រពន្ធ​ឈ្មោះ​លី សា​វ៉េ​ត អាយុ​៤៦​ឆ្នាំ ជាស្ត្រីមេផ្ទះដែលរើសទារិកានេះមកចិញ្ចឹមបានរៀបរាប់ថានៅវេលា​ម៉ោង​ប្រមាណ​ជា​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១១​ខែមេសា ឆ្នាំ​២០២០ ក្រោយពី​បិទ​ទូរទស្សន៍ បិទ​ភ្លើង រៀបចូលដេក ស្រាប់តែ​បានឮសំឡេងទារកយំនៅក្រៅផ្ទះ តែ​មិនដឹងថា​យំ​នៅ​កន្លែងទេ។​បន្ទាប់មក​គាត់​ទាំង​២​នាក់ បាន​អើតមើល​មក​ខាងក្រៅ​មិនឃើញ​មនុស្ស​ម្នាក់​នោះទេ តែ​នៅ​ឮ​សំឡេងក្មេងយំ ។ បន្ទាប់មក​គាត់​ទាំង​ពីរបានសម្រេច​ចិត្ត​បើក​ទ្វារផ្ទះ​ចេញមកក្រៅ ក៏ស្រាប់តែឃើញសត្វឆ្កែរបស់គាត់ព្រុសនិងបាននាំទៅកៀនសរសរផ្ទះ។ពេលនោះគាត់យកភ្លើងពិលបំភ្លឺ ស្រាប់តែឃើញទារិកាម្នាក់នេះដែលគេយកមកប្លុងចោលនៅក្បែរសសរខាងមុខផ្ទះជិតពាងទឹក កំពុងយំគាំងនិងស្រមោចរោមទៅហើយ។ពេលឃើញដូច្នេះគាត់​បាន​ទូរស័ព្ទប្រាប់ទៅមេភូមិ និង លោក​អភិបាលស្រុក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដើម្បី​បានទទួល​ដឹងលឺ ថា​មាន​គេ​យក​កូន​មក​ទុកចោល​ក្នុង​បរិវេណ​ផ្ទះ​របស់គាត់។​ក្រោយមក​ក៏មាន​ការភ្ញាក់ផ្អើល ហើយគាត់រើសយកមកដាក់ផ្ទះបេះស្រមោចចេញ។​

​គាត់ទាំងពីរបានរៀបរាប់ទៀតថាទារិកានេះត្រូវគេប្លុងចោលដោយមានកំប៉ុងម្សៅ១ ដប​ទឹក​គោ​១​មានទឹក​ស្ករ​១ ដប មួក គ្មាន​ក្រណាត់​រុំ​នោះទេ ។ដំបូង​គាត់​មិន​ហ៊ាន​លើក​បី​ទេ ដោយ​ខ្លាច​មាន​រោគ​កូ​វីដ​-១៩ ដែលឪពុកម្តាយ​យកមកប្លុងចោល តែ​ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​ក្មេង​គាត់​សម្រេច​លើក​យកមករុំនឹងក្រណាត់ដាក់ក្នុងផ្ទះ ។​ម្យ៉ាង​ទារិកានេះគឺមានគេសុំយកទៅចិញ្ចឹមច្រើននាក់​ហើយតែគាត់មិនព្រមអោយទៅគេពីព្រោះ គាត់ស្រឡាញ់ណាស។គាត់ប្រាប់គេថាទោះបីជាគាត់ទាំង២នាក់មានកូនស្រីចំនួន២នាក់​ហើយ​ក្តី ហើយ​កូនស្រី​អាយុ​១៩​ឆ្នាំ គាត់​ក៏​សុខចិត្ត​យក​ទារក​នេះ​មកចិញ្ចឹម​បីបាច់​ថែរក្សា​ទុកជា​កូនស្រី​បង្កើត​របស់គាត់​ដែរ ខណ:ដែលអាជ្ញាធរមូលដ្ឋានទទួលស្គាល់ដឹងឮរួចហើយ ៕ដោយ៖ ប្រាថ្នា


ចែករំលែក៖