ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករទាំងអស់របស់ក្លិប West Ham យល់ព្រមកាត់ប្រាក់ខែក្នុងវិបត្តិកូរ៉ូណា

ចែករំលែក៖

អង់គ្លេស៖ ការចចារគ្នា រវាងក្លិបនិងកីឡាករ បានសម្រេចចេញជាលទ្ធផលចុងក្រោយហើយថា កីឡាករទាំងអស់ របស់ក្លិបញញួរធំ West Ham នឹងយល់ព្រម ទទួលយក ការកាត់ប្រាក់ខែ មួយចំនួនរបស់ខ្លួន ដើម្បីជាចំណែកចូលរួម ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា (កូវីដ ) ដោយការកាត់នេះគឺរហូតដល់រដូវកាលប្រកួតបាល់ទាត់ឡើងវិញ

លោក Mark Noble កីឡាករប្រធានក្រុមរបស់ក្លិ គឺជាអ្នកនាំមុខគេ ក្នុងការទទួលយកផែនការ កាត់ប្រាក់ខែនេះ ហើយបន្តបន្ទាប់មក ដលលោក David Moyes គ្រូបង្វឹកក្លិបផងដែរ ដែលបានសុខចិត្ត លះបង់ប្រាក់ខែរបស់គាត់ ដល់ទៅ៣០ភាគរយ។ ការសម្រេចចិត្ត មានន័យថាក្លិ នឹងមិនទទួលយកផែនការ ជំនួយពីរដ្ឋាភិបាលឡើយ ហើយបុគ្គលិកតូចតាចរបស់ខ្លួន នៅតែអាចទទួលយកប្រាក់កម្រៃ ពេញលិញដដែល

ជាមួយនឹងការកាត់ប្រាក់កីឡាករចាប់ពី១០ទៅ៣០ភាគរយនេះ ប្រធានក្រុមលោក Noble ក៏បានថែមទាំងប្រមូលបាន ប្រាក់ប្រមាណជា ,ម៉ឺនផោន ដើម្បីជូនទៅដល់ ក្រុមការងារ ប្រយុទ្ធនឹងវីរុសកូវី១៩ នៅក្នុងប្រទេសអង់គ្លេសផ្ទាល់ផងដែរ ៕ដោយ៖ ភារៈ


ចែករំលែក៖