អាមេរិក៖រដ្ឋាភិបាលលោកត្រាំ ជាច្រើនលើកបដិសេធស្តាប់ការផ្តល់យុទ្ធសាស្ត្រ ការព្រមានពីអង្គការសុខភាពពិភពលោកស្តីពីការឆ្លងរាលដាលកូវីដ-១៩ ទើបធ្វើឲ្យអាមេរិកធ្លាក់ ក្នុងស្ថានភាពអាក្រក់បំផុតដូចជាសព្វថ្ងៃនេះ។
យោងតាមគេហទំព័រ Worldometers នៅថ្ងៃទី១៥ ខែមេសា បានផ្សាយថា បច្ចុប្បន្នអាមេរិក មានចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ជាង៦១១ពាន់នាក់ ក្នុងនោះមានអ្នកឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងមានដល់ទៅ ២៤ពាន់នាក់។ ចំណែកអ្នកស្លាប់ក៏បានកើនឡើងដល់ជិត២៦ពាន់នាក់ផងដែរ ក្នុងនោះអ្នកស្លាប់ថ្មីដល់ទៅជាង២២០០នាក់។
សារព័ត៌មានធំៗរបស់អាមេរិក ដូចជា Axios, The New York Times, The Washington Post…បានផ្សាយថា អង្គការសុខភាពពិភពលោកពិតជាបានប្រាប់ដល់រដ្ឋាភិបាលអាមេរិក ជាច្រើនលើក ពីការឆ្លងរាលដាល កូវីដ-១៩ តែលោកត្រាំ មិនស្តាប់ឡើយ រហូតដល់ឆ្លងរាលដាលខ្លាំងទប់ទល់លេងឈ្នះ បែជាទម្លាក់កំហុសទៅឲ្យអង្គការសុខភាពពិភពលោកទៅវិញ។ សូមបញ្ជាក់ថាករណីឆ្លងទី១នៅអាមេរិក គឺបានកើតឡើងតាំងពីថ្ងៃទី១៥ខែមករា តែលោកត្រាំ មិនមានវិធានការទប់ស្កាត់ ទើបក្លាយជាសោកនាកម្មបែបនេះ។
នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អាមរិក ឈប់ផ្តល់ជំនួយហិរញ្ញវត្ថុដល់ អង្គការសុខភាពពិភពលោក WHO ជាផ្លូវការ។ ជាមួយគ្នានេះលោកត្រាំបានថ្កោលទោសយ៉ាងខ្លាំង ដល់ អង្គការ WHO ពីសកម្មភាពទប់ស្កាត់ការឆ្លងរាលដាល កូវីដ-១៩។
នៅក្នុងសន្និសីទកាសែត ប្រចាំថ្ងៃ ស្តីពីសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩នៅសេតវិមាន ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា អាមេរិកឈប់ផ្តល់ប្រាក់ជំនួយឲ្យអង្គការ WHO ជាផ្លូវការ៕