ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ មុននេះបន្តិច៖ មន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ

ចែករំលែក៖

ខេត្តកណ្តាល៖ មុននេះបន្តិច នាម៉ោង៨និង១០នាទី យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ជនដៃដល់ជាមន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែង បានបាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ។

 ជនដៃដល់ជាបងថ្លៃជនរងគ្រោះ ឈ្មោះ តែម រ៉ានុន ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាប្អូនថ្លៃ ហើយជាមន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ស្រុក ខ្សាច់កណ្ដាល ខេត្ដកណ្ដាល។ 

ពេលនេះសមត្ថកិច្ចកំពុងចុះទៅកាន់ទីតាំងកន្លែងកើតហេតុក្រោមការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កំពុងឡើងលើសាឡាងនៅម៉ោង៩និង០០នាទីនេះ៕ 

ដោយ៖ ស្អាងជ័យ

 

 


ចែករំលែក៖