ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយលោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួងពាក់ព័ន្ធផងដែរ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកន្លងមក និងការងារត្រូវអនុវត្តបន្ត ជាពិសេសការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) ។
Huawei តិចណូឡូជី (ខេមបូឌា) ប្ដេជ្ញាចិត្តក្នុងការកសាងទំនាក់ទនងដ៏ពេញលេញពិភពលោកដ៍ឆ្លាតវៃសំរាប់ប្រជាជនកម្ពុជា។