ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ខែ មេសា ឆ្នាំ២០២០ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានធ្វេីការវាយបំផ្លាញ
ទូហ្គេមជាច្រេីនគ្រឿងដែលកម្លាំងអាជ្ញាធរបង្ក្រាបបានកន្លងមក។
លោកហែម ដារិទ្ធិ អភិបាលនៃគណះអភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឱ្យដឹងថា ទូហ្គេមដែលត្រូវបានវាយបំផ្លាញនោះមាន៖ ទូហ្គេមបាញ់ត្រីចំនួន០៧គ្រឿង កុំព្យូទ័រចំនួន១២គ្រឿង និងLEDចំនួន០២គ្រឿង ដែលអាជ្ញាធរចុះបង្ក្រាបក្នុងសង្កាត់ទាំង៧ និងយកមកធ្វេីការវាយបំផ្លាញចោលនៅក្នុងដីឡូត៍មួយកន្លែងដែលស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាបទី២ ខណ្ឌពោធិ៍សែនជ័យ។
លោកបានបញ្ជាក់ថា ដេីម្បីលុបបំបាត់នូវបទល្មេីស លោកបានបញ្ជាឱ្យចៅសង្កាត់ទាំង៧ក្នុងខណ្ឌពោធិ៍សែនជ័យ បង្ក្រាបរាល់ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀនជាដេីម។
ក្នុងឪកាសនោះ ផងដែរ លោកបានសូមណូមពរដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលត្រូវសំអាតនិងលាងដៃនិងសាប៊ូឬបាញ់អាល់កុលឱ្យបានញឹកញាប់ជៀសវៀងមានការឆ្លងជំងឺកូវីដ ១៩ ៕សុខាសែនជ័យ