ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ទទួលបានជ័យជំនៈក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៥ ខែមេសា

ចែករំលែក៖

ប្រទេសកូរ៉េខាងត្បូង៖ គណបក្សប្រជាធិបតេយ្យ DP ដែលកាន់អំណាច កូរ៉េខាងត្បូង ទទួលបានជ័យជំនៈក្នុងការបោះឆ្នោតសភា នីតិកាលទី២១ ។ តាមលទ្ធផលបណ្តោះអាសន្នដែលបាន ប្រកាសនៅថ្ងៃទី១៦ខែមេសា គណបក្សកាន់អំណាចទទួលបាន ១៨០កៅអី ។ ចំណែកគណបក្សប្រឆាំង UFPទទួលបាន ១០៣កៅអីប៉ុណ្ណោះ។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា៖ ការបោះឆ្នោតសភាលើកនេះ គឺជាការអោយតម្លៃទៅលើសមត្ថភាពដឹកនាំរបស់ប្រធានាធិបតី Moon Jea In ដែលបន្តកាន់អំណាច២ឆ្នាំទៀត។ ការគាំទ្រខ្ពស់ ដោយសារតែ សកម្មភាពទប់ស្កាត់កូវីដ -១៩ បានយ៉ាងល្អបំផុត។
បើទោះបីមានការឆ្លងរាលដាលកូវីដ-១៩ ពលរដ្ឋនៅតែងពាក់ម៉ាស់ ពាក់ស្រោមដៃទៅបោះឆ្នោតដដែលកាលពីថ្ងៃទី១៥ខែមេសា។ តាមសារព័ត៌មានយ៉ុនហាប់ បានផ្សាយថា ៖ មានពលរដ្ឋ ២៩លាននាក់បានទៅបោះឆ្នោត ស្មើ៦៦,២ភាគរយ ជាចំនួនពលរដ្ឋ ចូលរួមបោះឆ្នោតខ្ពស់បំផុតមិនធ្លាប់មានរយៈពេល២៨ឆ្នាំកន្លងមក។
ជាមួយនឹងការគាំទ្រខ្ពស់ ប្រធានាធិបតីម៉ូន ជេអីន នឹងផ្តោតសំខាន់ទៅលើ នយោបាយដឹកនាំប្រទេស កាន់តែប្រសើរថែមទៀតពិសេសគឺ បញ្ហាសុខាភិបាលនិង ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ ត្រូវបានងើបឡើងវិញជាបន្តបន្ទាប់៕

ដោយ៖ ធី រីណា


ចែករំលែក៖