ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានរត់ឡើងទៅ លើបង្គោលប៉ានណូផ្សាយពាណិជ្ជកម្មបង្កឲ្យមានការភ្ញាក់ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់ កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុ ស្ស៊ី ខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុកា រណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើ តហេតុគេឃើញជនជាតិចិនខាងលើបានធ្វើដំណើរដោយថ្មើរជើងទិសដៅពីលិ ចមកកើតលុះមកដល់ចំណុចកើតហេតុខា ងលើមិនដឹងថាមានបញ្ហាអ្វីទេស្រា ប់តែរត់ទៅឡើងទៅលើបង្គោលប៉ានណូផ្សព្វផ្សាយពាណិជ្ជកម្មបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូ វបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចក៏បាននាំគ្នាស្រែកហៅនិងមា នបងប្អូនប្រជាពលរដ្ឋចេះភាសាចិនបា នស្រែកនិងនិយាយភាសាចិនឲ្យជនរងគ្រោះចុះមកវិញបន្ទាប់មកជនរងគ្រោះ បានចុះមកក្រោមរួចដើរទៅដើរមកពេ ញសួនច្បារនៅកន្លែងកើតហេតុបន្ទា ប់មកសមត្ថកិច្ចបានធ្វើការសួរនាំក៏ ដូចជាធ្វើការស្រាវជ្រាវរកអត្តសញ្ញាណងាយស្រួលសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិ មកទទួលយកត្រឡប់ទៅផ្ទះវិញ៕សុខាសែ នជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច