ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋមួយគ្រួសារដែលមានសមាជិក៥នាក់មានអាការៈពុលក្អួតចង្អោរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ម៉ោង៧និង១០នាទីយប់ថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ភូមិទានកាំជើង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ត្រូវបាន គេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះលោក មាស ប្ញទ្ធី និយាយថា៖គ្រួសារជនរងគ្រោះ មានឈ្មោះ១/ប៊ុន សារឿនភេទប្រុសអាយុ ៤៩ឆ្នាំប្តី,២ /ឈ្មោះ ខិម សារ៉ាយ ភេទស្រីអាយុ ៤២ ឆ្នាំ(ប្រពន្ធ),៣/ឈ្មោះ ប៊ុន កំសត់ ភេទប្រុសអាយុ ៨ ឆ្នាំ(កូន),៤ /ឈ្មោះ ប៊ុន សារិនភេទស្រីអាយុ ៦ ឆ្នាំ (កូន)៥ /ឈ្មោះ ឈូ រ៉ាឈាន ភេទស្រីអាយុ ៣ ឆ្នាំជាកូន អ្នកទាំងអស់គ្នាមានទីលំនៅភូមិកើតហេតុ។
លោកអធិការបានបញ្ជាក់ថា៖តាមការសាកសួរ នៅមុនពេលកើតហេតុជនរងគ្រោះទាំង៥នាក់ ដំបូងបានទិញពងមាន់អាំងដែលគេបើកម៉ូតូដើរលក់យកមកហូប បន្ទាប់មកពួកគាត់បានបុកល្ហុងដោយខ្លួនឯងហូបក្រោយមកទៀតក៏បានទិញបង្អែមអ្នកលក់ក្នុងភូមិយកមកហូប ។ លុះដល់យប់ម៉ោង៧ជាងក៏ស្រាប់តែមួយគ្រួសារគាត់នោះមានអាការៈក្អួតចង្អោរគ្រប់ៗគ្នា ។
លោកអធិការបានបញ្ជាក់ទៀតថា៖តាមការសន្និដ្ឋាន សង្ស័យជាពុលបុកល្ហុងដែលគាត់បុកហូបក្នុងក្រុមគ្រួសាររបស់គាត់ បើសិនជាពុលបណ្តាលមកពីពងមាន់អាំងឬបង្អែមនោះ គឺអាចពុលមនុស្សមិនត្រឹមតែមួយគ្រួសារប៉ុណ្ណោះទេ ។
បច្ចុប្បន្នជនរគ្រោះទាំង៥នាក់បានធូរស្រាលនិងវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយដែរ៕
លោកអធិការក៏សួមផ្ដាំផ្ញើដល់ពលរដ្ឋនៅរដូវភ្លៀងធ្លាក់កក់ខែដំបូងកុំសូវហូបអាហារណាដែលសេសសល់ការពារជម្ងឺរៀករួសនិងថែទាំសុខភាពខ្លួនដើម្បីជៀសវៀងជម្ងឺរាតត្បាត៕ នីម វណ្ណា