តូក្យូ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះថា មានករណីគ្រោះធម្មជាតិរញ្ជួយដីដែលមានកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ បានវាយប្រហារតំបន់ដែនសមុទ្រ ស្ថិតនៅក្បែរប្រជុំកោះ អូហ្គាសាវ៉ារ៉ា (Ogasawara) ភាគខាងត្បូងប្រទេសជប៉ុន ដែលមានចម្ងាយ ១,០០០គីឡូម៉ែត្រពីទីក្រុងតូក្យូ ។
សូមជម្រាបថា ប្រជុំកោះ Ogasawara ស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក និងមានប្រជាជនជប៉ុនរស់នៅតែជាង ២,០០០នាក់ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់អំពីការខូចខាត ឬមានមនុស្សរងគ្រោះនៅឡើយទេ ខណៈការព្រមានអំពីរលកយក្សស៊ូណាមិ ក៏មិនមាននោះដែរ ៕ ស តារា