ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីឥណ្ឌា តៃវ៉ាន់ក៏បានកាត់ផ្តាច់ទាហានជើងទឹក៧០០នាក់ ក្រោយរកឃើញ៣នាក់ឆ្លងកូវីដ១៩

ចែករំលែក៖

មន្ត្រីទាហានជើងទឹកកោះតៃវ៉ា់ន់ បានសម្រេច ដាក់ទាហានជើងទឹក៧០០នាក់ឲ្យនៅដាច់ដោយឡែក ក្រោយពេលរកឃើញទាហាន៣នាក់បានឆ្លងកូវីដ១៩ បន្ទាប់ពីទស្សនកិច្ច កោះ Palau ។
សារព័ត៌មាន CNN នៅថ្ងៃទី១៨ខែមេសា បានផ្សាយថា កាលពីពាក់កណ្តាលខែមីនា មាននាវាចម្បាំងតៃវ៉ាន់៣គ្រឿងចូលទៅទស្សនកិច្ចកោះ Palau នៅសមុទ្រប៉ាស៊ីហ្វិក ។ ក្រោយមកមួយខែក៏បានរកឃើញមាននាវិកឆ្លងកូវីដ១៩។ នាវិកទាំង៣នាក់វិជ្ជមានកូវីដ១៩ គឺស្ថិតនៅលើនាវាតែមួយ ប៉ុន្តែ នាវិកនៅលើនាវាទាំង៣គ្រឿងត្រូវដាក់ឲ្យនៅដោយឡែកដើម្បីតាមដាន។
ក្នុងពេលដែលនាវាចម្បាំងទាំង៣គ្រឿងត្រឡប់មកពីកោះ Palau មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing Wenក៏បានទៅស្វាគម៍ផងដែរ។ ប៉ុន្តែ លោកស្រីឈរពីចម្ងាយ លើកដៃតែប៉ុណ្ណោះ មិនបានទៅជិត ឬចាប់ដៃជាមួយនាវិកឡើយ។
បច្ចុប្បន្នកោះតៃវ៉ាន មានអ្នកឆ្លងកូវីដ១៩សរុប៣៩៨នាក់ និងស្លាប់៦នាក់៕


ចែករំលែក៖