ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណចំពោះ​ លោក​ ខៀវ​ កាញារីទ្ធ ឧបត្ថម្ភថវិកា​ ១០,០០០ដុល្លារ​ ដល់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និងលោកស្រី ដែលបានឧបត្ថម្ភថវិកា​ ១០,០០០ដុល្លារ​ (មួយម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប​ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕ដោយ៖ សិលា


ចែករំលែក៖