ព័ត៌មានទាន់ហេតុការណ៍៖

តាមដានទស្សនាកម្មវិធីផ្សាយការបង្រៀនមេរៀន ថ្នាក់ទី១-១២ និងកម្មវិធីអប់រំកុមារតូច តាមរយៈទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 រៀងរាល់ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះថា៖ សូមប្អូនៗក្មួយៗអ្នកសិក្សាទាំងអស់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ តាមដានទស្សនាកម្មវិធីផ្សាយពីការបង្រៀនមេរៀនថ្នាក់ទី១-១២ និងកម្មវិធីអប់រំកុមារតូច តាមរយៈទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 ដែលជាប៉ុស្ថិ៍ទូរទស្សន៍ ទើបបង្កើតថ្មី សម្រាប់ការអប់រំ និងផ្កាយរណប តេជោឌីធីវី ប៉ុស្ថិ៍លេខ២២ និងប៉ុស្ថិ៍ខ្សែកាបផ្សេងទៀត នៅតាមបណ្តារាជធានី/ខេត្ត ចាប់ពីថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះ តទៅ ។

លោកបន្តថា៖ កម្មវិធីនេះចាប់ផ្តើមចាក់ផ្សាយពីម៉ោង ៨:០០ព្រឹក តទៅ និងចាក់ផ្សាយឡើងវិញ ២៤ម៉ោង ជារៀងរាល់ថ្ងៃ ។

ខាងក្រោមនេះជា កម្មវិធីចាក់ផ្សាយវីដេអូមេរៀន ថ្នាក់ទី១ ដល់ទី៦ និងថ្នាក់ទី៩ ដល់ទី១២ សម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ៕ដោយ៖សិលា


ចែករំលែក៖