ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបយក្ស Man City ទិញបាន​ខ្សែ​ការពារ​​វ័យក្មេងមានសមត្ថភាពខ្លាំងក្លា

ចែករំលែក៖

ខ្សែ​ការពារ​ស្ដាំ​​កីឡាករ​វ័យ​១៦​ឆ្នាំ Kluiverth Aguilar មកពី​ក្លិបAlianza Lima នៃ​ប្រទេស​ប៉េរ៉ូ ត្រូវបានក្លិបយក្ស Manchester City យល់​ព្រម​កិច្ចសន្យា​ទិញយកហើយ ។

កីឡាកររូបនេះបាន​​បង្ហាញ​ខ្លួន​ប្រកួត​អាជីព​ដំបូង​កាល​ពី​៥​ខែ​​មុន​ និង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​កីឡាករ​មាន​ទេពកោសល្យ​​ម្នាក់​របស់​ប្រទេស បាន​ចុះ​កុងត្រា​ក្នុង​តម្លៃ​ខ្លួន​១,៥​លាន​ផោន។ យ៉ាងណា យុវជន​រូប​នេះ​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​ដើម​រហូត​ដល់​គេ​មាន​វ័យ​១៨​ឆ្នាំ​នៅ​ថ្ងៃ​​​ទី ៥ ខែ ឧសភា ឆ្នាំ​ក្រោយ។

Kluiverth Aguilar ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​ក្លិប ខណៈ​ខ្លួន​នៅ​រៀន​នៅ​ឡើយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​ធ្លាប់បង្ហាញ​វត្តមាន​​ទាំង​ពីរ​ជើង​​នៃ​​វគ្គ​ផ្ដាច់ព្រ័ត្រ Primera Division ទល់នឹង Deportivo Binacional។ ការ​សម្រេច​ចិត្ត​ទិញ​យក Aguilar ក្លិប​មាន​បំណង​ទុក​ជំនួស​សិស្ស​ច្បង Kyle Walker ដែល​មាន​វ័យ​២៩​ឆ្នាំ​ ដែលមានសមត្ថភាពដូចគ្នា ៕ដោយ៖ភារៈ


ចែករំលែក៖