ព័ត៌មានទាន់ហេតុការណ៍៖

វីហ្គោចង្កូតស្ដាំ! បុកគូថតាកូមាស្របទិសគ្នា សងប្រាំបួនរយដុល្លារបញ្ចប់បញ្ហា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកបើកបររថយន្ត ១គ្រឿងម៉ាក វីហ្គោ ចង្កូតស្ដាំ ពណ៏ស្ករ ពាក់ស្លាកលេខ កណ្ដាល 2A 3616 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត បានជ្រុលបុកគូថរថយន្តម៉ាក តូយ៉ូតា.តាកូមា ចង្កូតឆ្វេង សេរីឆ្នាំ២០០៥ ពណ៏ស ពាក់ស្លាកលេខ 2B 4080 ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសង់ខាង ប៉ុន្តែមិនបង្កឲ្យមានរបួសស្នាមដល់មនុស្សនោះឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តខាងលើ បានកើតឡើងនៅវេលាម៉ោង១០ និង៣២នាទី ព្រឹកថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤.១៨៥ ស្ថិតក្នួងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានជាក់ស្ដែងនៅកន្លែងកើតហេតុ គេឃើញរថយន្តទាំង ២គ្រឿងធ្វើដំណើរស្របទិសគ្នា(លិច.កើត) មិនដឹងយ៉ាងមិចស្រាបតែបុកគូថរថយន្តខាងមុខពេញទំហឹងតែម្ដង ក្នុងនោះគេឃើញម្ចាស់រថយន្តទាំងសង់ខាងឈរជជែកសោះស្រាយគ្នា ដោយម្ចាស់រថយន្តម៉ាក តូយ៉ូតា តាកូមា ទារសំណងចំនួន ១.០០០ដូល្លារសហរដ្ឋអាមេរិច ប៉ុន្តែម៉ោងក្រោយម្ចាស់រថយន្តបង្ក(វីហ្គោ) មិនចង់វែងឆ្ងាយក៍ព្រមសងចំនួន ៩០០$ (ប្រាំបួនរយដូល្លារអាមេរិច)គត់ ៕ដោយ៖ បុឹម ពិន


ចែករំលែក៖