ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ធំបើកប្រត្តិការទ្រង់ទ្រាយធំចុះចាប់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដីព្រែលិចទឹកត្រូវបានក្រុមល្មើសលួចឈូសឆាយរាងរាល់ឆ្នាំ បើទោះបីមានការបង្រ្កាប់ និងចាប់យកគ្រឿងចក្រជាច្រើនមកហើយក៏ដោយក៏បទល្មើសទាំងនោះមិនបានរាំងចាលឡើយ ជាក់ស្ដែងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹកមួយកន្លែង នៅត្រង់ ចំណុចអាងកំបុត ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពុង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
កិច្ចប្រតិបត្តិការនេះដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនីតិវិធីពី លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ករណីឈូសឆាយដីព្រៃនេះមានរយៈពេល ២-៣ថ្ងៃមកហើយ ក្នុងនោះកម្លាំង ការិយាល័យនគរបាល បានចុះបង្រ្កាបករណីត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹកនៅតំបន់ខាងលើ តែដោយដឹងខ្លួនថាសមត្ថកិច្ចចុះទៅបង្រ្កាប អ្នកបើកត្រាក់ទ័រក៏បានបើករត់គេចពីរកន្លែងធ្វើសកម្មភាពឈូសឆាយ រហូតដល់ចំណុចលើខ្នងអាងតាណារ៉េ ស្ថិតនៅភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។
ក្នុងប្រតិបត្តិចុះបង្រ្កាបករណីត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹក ហើយដកហូតសម្ភារះបានដូចខាងក្រោម :
១- ត្រាក់ទ័រម៉ាក់ គូបូតា៨៥-៤០ ចំនួន២គ្រឿង
ពណ៍ក្រហម ។
២-គូបូតា៩៥-៤០ចំនួន១គ្រឿង ពណ៍ក្រហម ។
៣-ទូរស័ព្ទដៃចំនួន៣គ្រឿង នឹងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ មាន
ទី១ ឈ្មោះ ហ៊ុន រស្មី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។
ទី២ ឈ្មោះ វ៉ែន ថេង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ទី៣ ឈ្មោះ យ៉ុត ពន្លក ភេទប្រុស អាយុ២០ឆ្នាំនៅភូមិជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ទី៤ ឈ្មោះ ហ៊ុន ហង្សស៊ឺ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សម្ភារៈវត្ថុតាង និងជនសង្ស័យខាងលើ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តកំពង់ធំបានចុះបង្រ្កាបទ្រង់ទ្រាយធំ ដោយចាប់បានត្រាក់ទ័រជាច្រើនគ្រឿងកាលពីកន្លងរួចមកហើយៗកាលពីថ្ងៃទី១៦ថ្មីៗនេះក៏បានចាប់ត្រាក់ទ័រចំនួន ២គ្រឿងផងដែរ៕ ប៊ុនរិទ្ធី


ចែករំលែក៖