ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកទឹកផុស សម្រេចផ្អាកតំបន់កម្សាន្តនានាចំនួន៤កន្លែង ជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ក្នុងសហគមន៍មូលដ្ឋាន និងយោងស្មារតីប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន នៅតំបន់កម្សាន្តនានាចំនួន៤កន្លែង ក្នុងស្រុកទឹកផុស ។

យោងតាមគណនីហ្វេសប៊ុករបស់ការិយាល័យផ្សព្វផ្សាយរដ្ឋបាលស្រុកទឹកផុស បានចេញសេចក្តីជូនដំណឹង ដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប ៖ តំបន់កម្សាន្តចំនួន ០៤កន្លែង ក្នុងស្រុកទឹកផុសនោះរួមមាន៖

).រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិ

).រមណីយដ្ឋានទឹកធ្លាក់ថ្មក្រា

).រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ

).សួនផ្កាដីថ្មីក្រាំងស្គារត្បូង

ក្នុងនោះដែររដ្ឋបាលស្រុកទឹកផុស ក៏បានបញ្ជាក់បន្ថែមពីការផ្អាកគ្រប់កន្លែងដទៃទៀតក្នុងស្រុកទឹកផុស ដែលមានការប្រមូលផ្តុំមនុស្សច្រើនជាកត្តានាំឲ្យមានការឆ្លង និងចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។

ដោយឡែកការបើកដំណើរការឡើងវិញ រដ្ឋបាលស្រុក នឹងជូនដំណឹងពេលក្រោយ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាគ្មាន Covid-19 ៕ សហការី


ចែករំលែក៖