អំឡុងពេលវិបត្តិវីរុស Covid-19 ខ្សែបម្រើ Mesut Ozil និងកីឡាករ២នាក់ទៀតក្នុងក្រុម Arsenalបានបដិសេធមិនយល់ព្រមក្នុងការកាត់ប្រាក់ឈ្នួល១២,៥% នោះទេ។
Arsenal នឹងណាត់កីឡាករទាំង៣នាក់ដែលមិនព្រមយល់ស្រប ដើម្បីចរចាបន្ដទៀត។ ការកាត់ប្រាក់ឈ្នួលនេះ គឺក្លឹបទាំងអស់នៅអង់គ្លេស កំពុងចរចាជាមួយកីឡាកររបស់ពួកគេ។ វាជាចំណែកមួយក្នុងការជួយក្លិបអំឡុងពេល មិនមានការប្រកួតនិងបាត់បង់ចំណូលដោយសារតែមេរោគ Covid-19 នេះ។
ក្លិប Arsenal បានប្រកាសពីការកាត់ប្រាក់ឈ្នួលកីឡាករក្រុមធំ និងក្រុមការងារគ្រូបង្វឹកទាំងអស់ប្រមាណ១២,៥%។ ចំណែកក្រុមការងារគ្រូបង្វឹកបានយល់ព្រមតាមសំណើរនេះហើយ ប៉ុន្តែសម្រាប់កីឡាករវិញ មាន៣នាក់បានបដិសេធមិនព្រមកាត់តាមនោះទេ។ ៣នាក់នោះ ត្រូវបានគេដឹងថាមាន Ozil ម្នាក់ឯង។ ក្នុងក្រុមកាំភ្លើងធំ កីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេគឺកីឡាករអាល្លឺម៉ង់នេះហើយ រកបាន ៣៥០ ០០០ផោនក្នុង១សប្ដាហ៍ ៕ ភារៈ