កូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង បន្ទាប់ពីការវះកាត់មួយ។ នេះបើយោងតាមមន្ត្រីអាមេរិក១រូប ដែលដកស្រង់សម្តីដោយ CNN ចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះបន្ទាប់ពីទីភ្នាក់ងារចារកម្មអាមេរិក បាបានរាយការណ៍ឲ្យដឹងនាពេលថ្មី្មនេះ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនៅថ្ងៃទី១៥ ខែមេសា ដែលត្រូវជាថ្ងៃបុណ្យដ៏ធំបំផុតរបស់កូរ៉េខាងជើង ពោលគឺជាថ្ងៃខួបកំណើតស្ថាបនិកប្រទេស លោក គីម ជុងអ៊ីល គឺលោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនឡើយ បន្ទាប់ពីលោកបានចេញមុខលើសារព័ត៌មានចុងក្រោយបំផុតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។
ទង្វើនេះ គឺធ្វើឱ្យគេមានការសង្ស័យពីស្ថានភាពសុខភាពរបស់លោក។
ចំណែកប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោកបានទទួលការព្យាបាលពាក់ព័ន្ធនឹងជំងឺសរសៃឈាមបេះដូង។ ចំណែកសារព័ត៌មាន NK ដែលគ្រប់គ្រងដោយជនជាតិកូរ៉េខាងជើងរត់ចេញពីប្រទេសបានអះអាងថា លោក គីម ជុងអ៊ុន បានទទួលការវះកាត់នៅថ្ងៃទី១២ ខែមេសា នៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Hyangsan។
យ៉ាងណាមិញ សារព័ត៌មាននេះ មិនអាចស្វែងរកប្រភពបញ្ជាក់បន្ថែមពីភ្នាក់ងារចារកម្ម CIA, ភ្នាក់ងារសន្តិសុខជាតិ និងក្រសួងការបរទេសអាមេរិកបាននោះទេខណ:ដែលគេសង្ស័យថាមេដឹកកូរ៉ខាងជើងរូបនេះកំពងមានជំងឺសរសៃឈាមបេះដូង៕
ដោយ៖ ប្រាថ្នា