ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងធ្លាក់ថ្លៃ អាមេរិកទិញស្តុបទុក ប្រើពេលមានអាសន្ន

ចែករំលែក៖

អាមេរិកមានឃ្លាំងស្តុកប្រេងក្រោមដី៤កន្លែង រដ្ឋ ម៉ិចស៊ីកូ រដ្ឋតិចសាស និង Louisiana ភាគខាងត្បូង អាមេរិក ។ ឃ្លាំងស្តុកប្រេងទាំងនោះអាចរក្សាទុកប្រេងបានដល់ទៅ៧២៧ លានបារ៉ែល ក្នុងឃ្លាំងនិមួយៗ។ ឃ្លាំងប្រេងយុទ្ធសាស្ត្រអាមេរិក គឺអាចបើកឲ្យប្រើប្រាស់បាននៅពេលមានអាសន្ន ដូចជាសង្គ្រាម ឬគ្រោះធម្មជាតិទ្រង់ទ្រសយធំ ដូចព្យុះកាទ្រីណា កាលពីឆ្នាំ២០០៥ជាដើម។
នៅពេលនេះតម្លៃប្រេងធ្លាក់ទាប អាមេរិក ទិញប្រេង ៧៥លានបារ៉ែល រក្សាទុកក្នុងឃ្លាំងយុទ្ធសាស្ត្រ ទាំងអស់។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កលពីថ្ងៃទី២០ ខែមេសា បានប្រកាសថា អាមេរិក ក្តាប់យកឱកាស់នៃតម្លៃប្រេងធ្លាក់ថ្លៃ ទាបបំផុតក្នុងប្រវត្តិសាស្ត្រ ទិញយកមកស្តុបទុកក្នុងឃ្លាំងប្រេងយុទ្ធសាស្ត្រ របស់អាមេរិក។ តាមគម្រោងអាមេរិកទិញប្រមាណជាង ៧៥លានបារ៉ែលបន្ថែមចូលក្នុងឃ្លាំងប្រេងយុទ្ធសាស្ត្រ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតស្តីពី កូវីដ១៩ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា«យើងនឹងទិញប្រេងបន្ថែមឲ្យពេញឃ្លាំងស្តុកប្រេងទាំងអស់របស់អាមេរិក។ យើងនឹងទិញបន្ថែម៧៥លានបារ៉ែល បំពេញឃ្លាំងស្តុកប្រែង»។
លោកត្រាំបានបញ្ជាក់ទៀតថា យើងនឹងទិញប្រេង ដូចការគ្រោងទុកបើសភា អនុញ្ញាតនោះ។ ជាមួយគ្នានោះអាមេរិក អាចនិងឈប់ទិញប្រេងពីប្រទេស អារ៉ាប៊ី សាអូឌីត។ លោកត្រាំបានបញ្ជាក់ថា តម្លៃប្រេងធ្លាក់ចុះគឺក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដូច្នេះអាមេរិក និងក្តាប់យកឱកាស់នេះបំពេញឃ្លាំងប្រេងយុទ្ធសាស្ត្ររបស់អាមេរិក។
កាលពីថ្ងៃទី២០ ខែមេសា តម្លៃប្រេង នៅអាមេរិកធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន គឺនៅដល់តែ៣៧,៦៣ ដុល្លារ ក្នុង១បារ៉ែល ដោយសារតែតម្រូវការប្រើប្រាស់ធ្លាក់ចុះ បណ្តាលមកពីកូវីដ១៩ ប្រទេសជាច្រើនស្ថិតក្នុងគ្រាអាសន្ន ៕

ដោយ៖ធី រីណា


ចែករំលែក៖