ព័ត៌មានទាន់ហេតុការណ៍៖

ឡាវមិនមានករណីឆ្លងកូវីដ១៩ថ្មីឡើយក្នុងរយៈពេល១០ថ្ងៃកន្លងមក

ចែករំលែក៖

ប្រទេសឡាវ៖ ឡាវជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ ចុងក្រោយគេបង្អស់នៅក្នុងតំបន់អាស៊ាន ដោយឡាវបានទប់ស្កាត់ការឆ្លងរាលដាលបានយ៉ាងល្អ ។
តាមសារព័ត៌មាន TTXVN នៅថ្ងៃទី២២ខែមេសា បានផ្សាយថា នៅក្នុងសន្និសីទកាសែតរបស់ក្រសួងសុខាភិបាលឡាវ នាល្ងាចថ្ងៃទី២២ខែមេសាបានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកនន្លងមកឡាវមិនមានករណីឆ្លងកូវីដ១៩ ថ្មីទៀតឡើយ ។ដូច្នេះក្នុងរយៈពេល១០ថ្ងៃកន្លងមកមិនមានអ្នកឆ្លងម្នាក់ណាឡើយ។
គិតដល់រសៀលថ្ងៃទី ២១ខែមេសា ឡាវ បានធ្វើតេស្តពលរដ្ឋ ដល់ទៅ១៤៦១នាក់ ដែលដាក់ឲ្យនៅដាច់ដោយឡែក សង្ស័យឆ្លងកូវីដ ប៉ុន្តែជាលទ្ធផលរកឃើញតែ១៩នាក់ប៉ុណ្ណោះដែលឆ្លងវិរុសនេះ ក្នុងនោះមាន២នាក់ជាសះស្បើយ។
គិតមកដល់ថ្ងៃទី២២ខែមេសា ឡាវជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ តិចជាងគេបំផុត ក្នុងនោះឡាវមិនមានករណីឆ្លងកូវីដ-១៩ថ្មីឡើយក្នុងរយៈពេល១០ថ្ងៃកន្លងមក។
ឡាវជាប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ ចុងក្រោយគេបង្អស់នៅក្នុងតំបន់អាស៊ាន ដោយឡាវបានទប់ស្កាត់ការឆ្លងរាលដាលបានយ៉ាងល្អ ។
តាមសារព័ត៌មាន TTXVN នៅថ្ងៃទី២២ខែមេសា បានផ្សាយថា នៅក្នុងសន្និសីទកាសែតរបស់ក្រសួងសុខាភិបាលឡាវ នាល្ងាចថ្ងៃទី២២ខែមេសាបានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកឡាវមិនមានករណីឆ្លងកូវីដ-១៩ ថ្មីទៀតឡើយ ។ដូច្នេះក្នុងរយៈពេល១០ថ្ងៃកន្លងមកមិនមានអ្នកឆ្លងម្នាក់ណាឡើយ។
គិតដល់សៀសលថ្ងៃទី ២១ខែមេសា ឡាវ បានធ្វើតេស្តពលរដ្ឋ ដល់ទៅ១៤៦១នាក់ ដែលដាក់ឲ្យនៅដាច់ដោយឡែក សង្ស័យឆ្លងកូវីដ ប៉ុន្តែជាលទ្ធផលរកឃើញតែ១៩នាក់ ប៉ុណ្ណោះដែលឆ្លងវិរុសនេះ ក្នុងនោះមាន២នាក់ជាសះស្បើយ។
គិតមកដល់ថ្ងៃទី២២ខែមេសា ឡាវជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ តិចជាងគេបំផុត ក្នុងតំបន់អាស៊ាន។ចំណែកពលរដ្ឋឡាវដែលឆ្លងកូវីដ គឺជាពលករមកពីប្រទេសថៃ ប៉ុន្តែពេលចូលប្រទេសគឺត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃដើម្បីត្រួតពិនិត្យ ទើបឡាវមិនមានអ្នកឆ្លងរាលដាលច្រើន។
នៅពេលនេះរដ្ឋាភិបាលឡាវ កំពុងតែត្រួតពិនិត្យបញ្ចប់ច្បាប់ គម្លាតសង្គម ឲ្យពលរដ្ឋវិលមកជីភាពរស់នៅធម្មតាដូចដើមវិញ។ចំណែកក្រុមហ៊ុនអាកាសចរណ៍ឡាវ Lao Airlines ក៏នឹងចាប់ផ្តើមហោះហើរវិញនៅថ្ងៃទី៨ខែឧសភា សម្រាប់ជើងហោះហើរក្នុងស្រុក។ពលករមកពីប្រទេសថៃ ពេលចូលប្រទេសគឺត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃដើម្បីត្រួតពិនិត្យ ទើបឡាវមិនមានអ្នកឆ្លងរាលដាលច្រើន។
នៅពេលនេះរដ្ឋាភិបាលឡាវ កំពុងតែត្រួតពិនិត្យបញ្ចប់ច្បាប់ គម្លាតសង្គម ឲ្យពលរដ្ឋវិលមកជីភាពរស់នៅធម្មតាដូចដើមវិញ។ចំណែកក្រុមហ៊ុនអាកាសចរណ៍ឡាវ Lao Airlines ក៏នឹងចាប់ផ្តើមហោះហើរវិញនៅថ្ងៃទី៨ខែឧសភា សម្រាប់ជើងហោះហើរក្នុងស្រុក៕ធី រីណា


ចែករំលែក៖