ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២០ ក្បែរមាត់ស្រះខាងក្រោយវត្តចំការខ្នុរ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ ។
ព្រះសង្ឈ ក៏ដូចជាអាចារ្យនៅវត្តចម្ការខ្នុរថា៖ដំបូងមានបុរសម្នាក់បានជិៈម៉ូតូកាត់តាមក្រោយវត្តបានប្រទះឃើញមនុស្សដេកស្លាប់ ហើយបានប្រាប់ទៅព្រះសង្ឈក៏ដូចជាអាចារ្យនៅវត្ត នៅទីនោះឲ្យទៅមើលក៏ប្រទះឃើញសពស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
ក្រុមការងារជំនាញសន្និដ្ឋានថា៖សពអាចស្លាប់នៅអំឡុងពេលម៉ោង១រសៀល ព្រោះតាមការរៀបរាប់របស់អាចារ្យ នៅវត្តចម្ការខ្នុរនិយាយប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៩ទៅម៉ោង១០ព្រឹក គាត់នៅបោសសំអាតក្នុងបរិវេណទីធ្លាមុខចេតីយ៍នោះពុំមានឃើញមនុស្សណាម្នាក់នោះទេ។ក្រោយមកនៅវេលាម៉ោងប្រហែលជា៣រសៀលជាងទើបដឹងថា មានគេឃើញមនុស្សស្រីម្នាក់ដេកស្លាប់ មុខចេតីយ៍ក្បែរមាត់ស្រះរួចហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាល ចុះមកពិនិត្យ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា៖ស្ត្រីដែលដេកស្លាប់នេះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ទេ សពមានសម្បុរសស្រអែម កំពស់ប្រហែល១,៤០ម៉ែត្រ អាយុប្រហែល ៥០ឆ្នាំ ស្លៀកសារុងស៊ឹង អាវយឺតដៃខ្លី ។តាមការត្រួតពិនិត្យនៅលើដងខ្លួននៃសពមានស្លាកស្នាមចាស់ដេរប្រវែង១៤ស.មលើក្បាលជង្គង់ខាងស្តាំ ក្រៅពីនោះ គឺពុំមានស្លាកស្នាមអ្វីដែលទាក់ទងទៅនឹងអំពើឃាតកម្មឡើយ ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យក៏ដូចជាសមត្ថកិច្ចបានអះអាងជាជំហានដំបូងនេះថា៖ ការស្លាប់របស់ស្ត្រីរងគ្រោះ គឺសង្ស័យ១-កើតខ្យល់គរ,ទី២-ខ្វះជាតិស្ករធ្ងន់ធ្ងរ,ទី៣-ជម្ងឺតេតាណុះ។
សពនេះសមត្ថកិច្ចបានស្នើសុំគោលការណ៍ព្រះរាជអាជ្ញាដើម្បីយកទៅបូជា នៅវត្តសមាធិផល ដើម្បីយកធាតុរក្សាទុកក្រែងមានបងប្អូនសាច់ញាតិមកទទួលយក ម្យ៉ាងវិញទៀតបើសិនជាមានបងប្អូនណាបាត់សមាជិកគ្រួសារមានភិនភាគដូចស្ត្រីដែលស្លាប់នេះ សូមទៅទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់អូរអំបិល ឬនគរបាលប៉ុស្តិ៍រដ្ឋបាលអូរអំបិល ៕ នីម វណ្ណា