ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺCovid-19 ជារៀងរាល់ថ្ងៃ បានធ្វើសកម្មភាពមនុស្សធម៌

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺCovid-19បានធ្វើសកម្មភាពមនុស្សធម៌ដោយសហការជាមួយក្រសួង សុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញក្នុងការដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ។
សូមរម្លឹកថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លៃងថា៖ យើងរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩។ រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។
សម្តេចសូមយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស់​ ទឹកអាល់កុល និងជែលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។

បងប្អូនត្រូវប្រេីម៉ាស់ពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាល់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។

យេីងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហេីយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច៕សុខខេមរា


ចែករំលែក៖