ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​២នាក់​ ​ទៅតុលាការពាក់ព័ន្ធករណីជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖  សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យ២នាក់មកកាន់តុលា​ការពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នារសៀលថ្ងៃព្រហស្បត្តិ៍​ ទី២៣  ខែមេសា  ឆ្នាំ២០២០។

សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងថា ជនសង្ស័យមានឈ្មោះ មុំ វណ្ណា   អាយុ ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

និង ឈ្មោះ ដូង វាសនា អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិចុងកោះ ឃុំកោះអន្លង់ចិន  ស្រុកស្អាង  ខេត្តកណ្តាល។

ប្រភពបន្តថា នៅវេលាម៉ោង ១០យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០​ ដោយបានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​ ទទួលការងារយុត្តិធម៌បានប្រើវិធានញ៉ុះញង់ឱ្យលក់ដោយខុសច្បាប់នូរសាធាតុញៀនដោយប្រើភ្នាក់ងារធ្វើការទំនាក់ទំនងជាមួយមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនសកម្មនៅក្រុងបាវិត

រហូតដល់ម៉ោង ២២:៣០ នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មុខសញ្ញាជួញដូរគ្រឿងញៀនបានបង្ហាញខ្លួននៅចំណុចមុខផ្ទះសំណាក់​ ៣៨៨ ស្ថិតនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ មុំ វណ្ណា  រួចធ្វើការឆែកឆេរលើខ្លួនប្រាណរកឃើញ៖

ថ្នាំញៀនចំនួន  ០៦ កញ្ចប់ (ធំ ០៥កញ្ចប់ ០១ កញ្ចប់ )

ទូរសព្ទដៃចំនួន ០១គ្រឿងប្រាក់រៀលចំនួន ៤០,០០០៛ប្រាក់ដុល្លារចំនួន ២០ដុល្លារប្រាក់ដុងចំនួន  ១៥០,០០០ដុងកាបូបដៃចំនួន​ ០១កាតវីងចំនួន​ ០១សន្លឹកនិងសម្ភារៈវេចខ្ចប់​ និងប្រើប្រាស់មួយចំនួន។

ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ធ្វើការសាកសួររួចឈ្មោះ មុំ វណ្ណា ភេទប្រុស  បានសារភាពថា​៖​ ខ្លួនទិញថ្នាំញៀនពីឈ្មោះ ដូង វាសនា  តាមរយៈលេខ ០៩៦ ៨៨៩៥១៨៧    ។

រហូតដល់ម៉ោង ០៧:១០ នាទី ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០   បានទំនាក់ទំនងទៅឈ្មោះជនសង្ស័យ ដូង វាសនា ដែលជាមេក្លាងនៅចំណុចខាងមុខផ្ទះសំណាក់ស្រែតាឡាក់ ស្ថិតនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងក្រោយមកកម្លាំងកងរាជអាវុធហត្ថ ក៏ធ្វើការចាប់ខ្លួន រួចធ្វើការឆែកឆេរលើខ្លួនប្រាណរកឃើញ​ និងចាប់យកវត្ថុតាង រួមមាន៖

ថ្នាំញៀនចំនួន ០២ កញ្ចប់ (ធំ ០១ កញ្ចប់ ០១ កញ្ចប់តូច) ទូរសព្ទចំនួន​ ០២គ្រឿងប្រាក់ដុល្លារចំនួន​ ១០ដុល្លារប្រាក់រៀលចំនួន ៦០,០០០៛ប័ណ្ណសមាជិក ប ស ស ០១សន្លឹក៕


ចែករំលែក៖