ព័ត៌មានទាន់ហេតុការណ៍៖

ក្អួតនិងរាគមួយយប់ អស់ជាតិទឹកព្រឹកឡើងក្លាយជាសាកសព

ចែករំលែក៖

ខេត្តសៀមរាប៖មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីអ្នកភូមិបានប្រទះឃើញស្រ្តីម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ជួលក្នុង ក្រុមទី១ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ដោយមិនដឹងមូលហេតុ ។
មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាល ស្លក្រាម បានឲ្យដឹងថា សាកសព ឈ្មោះ ឈឺត អោត ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរ លក់សាំង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។ នៅព្រឹកកើតហេតុអ្នកភូមិមិនបានឃើញស្រ្តីរងគ្រោះក្រោកទៅលក់សាំងដូចថ្ងៃធម្មតា ក៏ដើរទៅដាស់ដល់ក្នុងបន្ទប់ទើបដឹងថាគាត់ស្លាប់បាត់បង់ជីវិតទៅហើយ ក៏នាំគ្នាផ្អើលឆោឡោប្រញាប់រាយការណ៍ប្រាប់ដល់សមត្ថកិច្ចមូលដ្ឋាន។
យោងតាមការពិនិត្យនិងសន្និដ្ឋានរបស់លោកគ្រូពេទ្យអមតុលាការខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះ មានអាការៈក្អួតនិងរាគខ្លាំងធ្វើឲ្យបាត់បង់ជាតិទឹកច្រើន ហើយមិនប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ទើបបណ្ដាលឲ្យស្លាប់យ៉ាងនេះ។ជាមួយគ្នានេះដែរសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសព ពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពរួច សមត្ថកិច្ចជំនាញបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ប្រាថ្នា


ចែករំលែក៖