ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក ផៃ សុីផាន រដ្ឋមន្រ្តី ប្រតិភូអប នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រតិភូក្រុមការងារ ចូលជួបសំដែងការគួរសម ជាមួយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅទីស្តីការក្រសួង។
ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម ជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោក ផៃ សុីផានបានគោរពថ្លែងអំណរគុណ លោក រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលជារៀម ច្បងតែងតែផ្តល់នូវមតិយោបល់ល្អៗជាច្រើនទាក់ទងកិច្ចការងារអ្នកនាំពាក្យ ក៏ដូចជាការងារព័ត៌មាន ដើម្បីអោយអង្គភាពអ្នកនាំពាក្យទទួលបានជោគជ័យជាបន្តបន្ទាប់៕ដោយ៖ សិលា