ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី «ឱ វណ្ណឌីន» ត្រូវជនខឹលខូចយកឈ្មោះលោកស្រីជាលេសសុំជំនួយពីសប្បុរសជន

ចែករំលែក៖

ភ្នំពេញ៖ មានជនខិលខូច និងឱកាសនិយមមួយចំនួន បានយកឈ្មោះរបស់លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលទៅប្រើជាលេស ដើម្បីសុំជំនួយបម្រើក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពីសប្បុរសជន។
លោកស្រី ឱ វណ្ណឌីន បានថ្លែងនិងប្រកាសថា លោកស្រីមិនបានឱ្យជនណាម្នាក់ទៅដើរសុំជំនួយ មកបម្រើដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នោះឡើយ។ លោកស្រី បានចាត់ទុកការយកឈ្មោះលោកស្រី ទៅធ្វើសកម្មភាពបែបនេះ ជាការនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកស្រី។

ជាការកត់សម្គាល់គេមើលឃើញថាសព្វថ្ងៃនេះលោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះមានភាពមមាញឹកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខ្លាំងណាស់ខណ:ដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនលោកស្រី។
ដូច្នេះលោកស្រីសូមថ្កោលទោសដាច់អហង្ការ និងសុំឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ឱ្យបានធ្ងន់ធ្ងរចំពោះជនខឹលខូចទាំងនេះ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖