ភ្នំពេញ៖ ពិតជារន្ធត់ណាស់! ខណៈដែរបុរស២នាក់កំពុងតែជិះម៉ូតូឌុបគ្នាក៏ត្រូវរថយន្ដបើកបុកបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់យ៉ាងអាណោចអាធម័ ចំណែកឯរថយន្ដនិងម៉ូតូរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្នោះ យៀន ណាក់(ស្លាប់) ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរកម្មករឥដ្ឋការ៉ូ ស្រុកកំណើតនៅក្នុងភូមិរោង ឃុំទ្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ម្ចាស់រថយន្ដដែលបង្កមានឈ្នោះពេជ្រ បញ្ញា ភេទប្រុស អាយុ៣៨ ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសន្តិសុខនៅទីតាំងចំណុចកើតហេតុផ្ទាល់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់ឌ្រីមស៊េរី២០១៩ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1V-6025បញ្ច្រាស់ផ្លូវក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណះនោះក៏មានរថយន្ដមួយគ្រឿងម៉ានhighlander ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AG-6490 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុក៏បានបុកម៉ូតូរងគ្រោះបណ្ដាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម័ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯតៃកុងរថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងកន្លែងកើតហេតុបានធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះឲ្យសាច់ញាិតដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តកំពង់ចាម ចំណែកឯម៉ូតូនិងរថយន្ដសមត្ថកិច្ចបានធ្វើការវាល់វែងយកទៅរក្សាទុការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ